Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​បក្សប្រឆាំង​ហុងកុង បោះឆ្នោត​ប្រជាមតិ​ជ្រើ​រើស​បេក្ខជន ប្រជាធិបតេយ្យ សម្រាប់​ការបោះឆ្នោត​ខាងមុខ ក្រោយ​ចិន​អនុម័ត​ច្បាប់​សន្តិសុខ​

spot_img

​ក្រុម​បក្សប្រឆាំង​ហុងកុង បានធ្វើ​ការរៀបចំ​ស្តង់​ប្រជាមតិ​ទូទាំង​ទីក្រុង នៅ​ថ្ងៃ​សោ​រ៍​នេះ សម្រាប់​ការធ្វើប្រជាមតិ​បឋម ក្នុង​គោលបំណង​រើស​បេក្ខជន​ប្រជាធិបតេយ្យ ដែលមាន​ឱកាស​ក្នុងការ​ទទួលបាន​ជោគជ័យ ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​និតិ​ប្ប​ញ្ញ​តិ្ត​នៅ​ខែកញ្ញា​ខាងមុខ​។​

​ការរៀបចំ​បោះឆ្នោត​ប្រជាមតិ​បឋម របស់​ក្រុម​បក្សប្រឆាំង​នៅ​ហុងកុង កើតឡើង​ជាង​មួយ​សប្តាហ៍​ក្រោយពេល ទីក្រុង​ប៉េកាំង បានដាក់​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ហុងកុង ដែល​ច្បាប់​នោះ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ ពី​ការបាត់បង់​សេរីភាព និង​ស្វ័យភាព​កម្រិត​ខ្ពស់​របស់​ហុងកុង​។​

​ច្បាប់​សន្តិសុខ​ថ្មី​នឹងធ្វើ​ការដាក់ទោសទណ្ឌ រហូតដល់​មួយជីវិត ចំពោះ​អ្វីដែល​ចិន​មើលឃើញថា ជា​សកម្មភាព​ផ្តាច់ខ្លួន ភេរវកម្ម វិទ្ធង្សនា និង​ការឃុបឃិត​ជាមួយ​កងកម្លាំង​បរទេស​។​

​នៅមុន​ថ្ងៃ​ធ្វើ​ប្រជាមតិ ប៉ូលិស​បានធ្វើ​ការស្វែងរក​ការិយាល័យ អ្នកធ្វើ​ប្រជាមតិ​ឯករាជ្យ​ឈ្មោះ Robert Chung ដែល​វិទ្យាស្ថាន​ស្រាវជ្រាវ​មតិសាធារណៈ​ហុងកុង​របស់គាត់ បាន​ជួយ​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ​នោះ ដែល​វា​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​កើនឡើង ក្នុងចំណោម​សកម្មជន​ជាច្រើន នៃ​ការ​ជ្រៀត​ជ្រែង​របស់​អាជ្ញាធរ ក្នុងការ​បោះឆ្នោត​ប្រជាមតិ​។​

​សកម្មជន​វ័យក្មេង​ដ៏​លេចធ្លោ​ម្នាក់​ម្នាក់​ឈ្មោះ Joshua Wong បាន​និយាយ​មុនពេល​បើក​ដំណើរការ​ស្តង់​ប្រជាមតិ​ថា “​ការបោះឆ្នោត​បឋម​គឺជា​លើក​ទី ១ សម្រាប់​ពួកគេ ដែល​ពួកយើង​ធ្វើ​ដើម្បី​ឲ្យ​ទីក្រុង​ប៉េកាំង​ដឹងថា ប្រជាជន​ហុងកុង​មិន​ឱនលំទោន​ចំពោះ​ចិន​ឡើយ​”​។​

​លោក​បន្តទៀតថា “​ពួកយើង​សូម​ជំរុញ​ឲ្យ​ពិភពលោក ពិនិត្យមើល​បញ្ហា​ហុងកុង​ជា​បញ្ហា​សកល​”​។​

​ខណៈដែល​ការធ្វើប្រជាមតិ​បឋម សម្រាប់តែ​ក្រុម​បក្សប្រឆាំង អ្នកសង្កេតការ​កំពុង​តាមដាន​យ៉ាង​ជិតស្និទ្ធ ខណៈដែល​ពួកគេ​និយាយថា ការ​ចេញទៅ​បោះឆ្នោត​នឹង​ក្លាយជា​ការសាកល្បង​ដ៏​ធំ​មួយ នៃ​ការប្រឆាំង​ដ៏​ធំ​ចំពោះ​ច្បាប់​សន្តិសុខ​ជាតិ​។​

​ការបោះឆ្នោត​ប្រជាមតិ គឺ​ដើម្បី​ពង្រឹង​ឱកាស​សម្រាប់​បេក្ខជន​ប្រជាធិបតេយ្យ ក្នុងការ​សម្រេច​ឲ្យ​បាន​ជ័យជំនះ​ភាគច្រើន​គឺ ៣៥​បូក ក្នុងចំណោម​អ​សនៈ ៧០ សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃទី ៦ ខែកញ្ញា​ខាងមុខ ដែល​វា​អាច​នឹង​ផ្តល់​អំណាច ដល់​ពួកគេ​ក្នុងការ​ទប់ស្កាត់​សំណើ​របស់​រដ្ឋាភិបាល​។​

​ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស ប្រគល់​ទៅ​ឲ្យ​ចិន​វិញ កាលពី​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង​មួយ ដែល​ផ្តល់​សេរីភាព និង​ស្វ័យភាព​កម្រិត​ខ្ពស់​ដល់ទី​ក្រុង​ហុងកុង​រយៈពេល ៥០​ឆ្នាំ​។ ហុងកុង​ជា​ផ្នែក​មួយ​របស់​ចិន ប៉ុន្តែ​ហុងកុង​មាន​ប្រព័ន្ធ​ដឹកនាំ​ដោយឡែក​ពី​ចិន​។​

​ការដាក់​ច្បាប់​សន្តិសុខ​របស់​ចិន​ទៅលើ​ហុងកុង ត្រូវបាន​គេ​មើលឃើញថា វា​នឹងធ្វើ​ឲ្យ​ហុងកុង​បាត់បង់​ស្វ័យភាព​កម្រិត​ខ្ពស់​។​

​អា​មេ​រិច​បានប្រកាសថា ទីក្រុង​ហុងកុង លែងមាន​ស្វ័យភាព​ពី​ចិន​ទៀតហើយ ខណៈដែល​អង់គ្លេស ប្រកាស​ផ្តល់​សញ្ជាតិ​អង់គ្លេស ដល់​ប្រជាជន​ហុងកុង​ជាង ៣​លាន​នាក់​ដែលមាន​លិខិតឆ្លងដែន ៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×