Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ប៉ុស្តិ៍​ចាប់ខ្លួន​បុរស​ម្នាក់​ជា​ឪពុក ក្នុងករណី​ប៉ុនប៉ង​រំលោភ​កូនបង្កើត​ខ្លួនឯង

spot_img

​ស្ទឹងត្រែង​៖ បុរស​ម្នាក់​ជា​ឪពុក បាន​ប៉ុនប៉ង​ចាប់រំលោភ​កូនស្រី​បង្កើត ប៉ុន្តែ​មិនបាន​សម្រេច ដោយសារតែ​ក្មេងស្រី​រូប បាន​ស្រែកហៅ​ឲ្យ​គេ​ជួយ ទើប​ផ្អើល​ដល់​អ្នកជិតខាង ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាមគ្គី ចុះមក​ចាប់ខ្លួន និង​បញ្ជូនមក​អធិការដ្ឋាន​ក្រុង​ស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ថ្មី សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​។​

​លោក អ៊ុង សុ​ភ័​ក្រ មេ​ប៉ុស្តិ៍​សង្កាត់​សាមគ្គី បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ឪពុក​មានឈ្មោះ អាត អាង អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​កូនបង្កើត​ឈ្មោះ អ​.​ម​.​ន អាយុ​១៥ ឆ្នាំ រស់នៅ​ជាមួយ​ឪពុក​បង្កើត ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​លោក​មេ​ប៉ុស្តិ៍​បន្ត​ឲ្យ​ដឹង​ទៀតថា នៅ​យប់កើតហេតុ​ម៉ោង ៥​ទៀបភ្លឺ ជនសង្ស័យ​ជា​ឪពុក បានធ្វើ​សកម្មភាព​ប៉ុនប៉ង​រំលោភ​កូនស្រី​ខ្លួនឯង តែដោយសារ​កូនស្រី​ស្លៀកខោ​ជាច្រើន​ជាន់ និង​មានការ​រើបម្រះ​និង​ស្រែក​ឲ្យ​គេ​ជួយ ទើប​ផ្អើល​ដល់​អ្នកជិតខាង​រាយការណ៍ និង​ដល់​សមត្ថកិច្ច ក៏​មក​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។​

​ជនសង្ស័យ ត្រូវបាន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​សាមគ្គី ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងត្រែង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×