Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ អេស៊ីលីដា និង​ធនាគារ CHINA DEVELOPMENT BANK GUANGXI BRANCH ចុះ​កិច្ចសហប្រតិបត្តិការ​ហិរញ្ញប្បទាន​រយៈពេល​វែង

spot_img

ភ្នំពេញ​៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ធនាគារ CHINA DEVELOPMENT BANK (CDB) ជា​ស្ថាប័ន អភិវឌ្ឍន៍​ហិរញ្ញវត្ថុ​ធំជាងគេ​នៅលើ​ពិភពលោក បាន​ចុះ​កិច្ចព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន​រយៈពេល​វែង​ដល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន ១៣០.០០០.០០០ ដុល្លារ​អាមេរិក (​មួយរយ​សាមសិប​លាន​ដុល្លារ​អាមេរិក​)​។​

​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ការធ្វើ​ពិពិធ​កម្ម​នៃ​ប្រភព​ទុន មាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​គាំទ្រ​យុទ្ធសាស្ត្រ​រីកចម្រើន​ប្រកបដោយ​ចីរភាព របស់​ធនាគារ​។ ធនាគារ ជា​ក្រុមហ៊ុន​បោះផ្សាយ​មួយ​ក្នុង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា អាច​ប្រមូល​ទុន​ពី​ទីផ្សារ​មូល​ប​ត្រ ដើម្បី​ពង្រឹង​ដើមទុន ចំណែកឯ​ប្រាក់​បញ្ញើ​សន្សំ ដែល​បានមកពី​ប្រាក់​បញ្ញើ​ទីផ្សារ​ហិរញ្ញវត្ថុ​សម្រាប់​តម្រូវការ​ដើមទុន​រយៈពេល​ខ្លី​។​

​ដោយឡែក​ហិរញ្ញប្បទាន​ទទួលបាន​ពី​ស្ថាប័ន​អន្តរជាតិ ដូចជា ធនាគារ CDB សម្រាប់​គាំទ្រ​ដល់​ការរីកចម្រើន​រយៈពេល​វែង​របស់​ធនាគារ​។ ហិរញ្ញប្បទាន​រយៈពេល​វែង​ចំនួន ១៣០.០០០.០០០ ដុល្លារ​អាមេរិក (​មួយរយ​សាមសិប​លាន​ដុល្លារ​អាមេរិក​) ពី ធនាគារ CDB នេះ ធនាគារ​រំពឹងថា​នឹង​ផ្តល់​ឥណទាន​ថ្មី​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម យ៉ាងហោចណាស់ ចំនួន ៥.០០០ សហគ្រាស បន្ថែមទៀត​។​

​លោក Lyu Zhinan អគ្គនាយករង​ធនាគារ CHINA DEVELOPMENT BANK GUANGXI BRANCH (CDB) មានប្រសាសន៍ថា នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​ធនាគារ​ទាំង​ពីរបាន​ធ្វើ​កិច្ចសហការ​ជាមួយគ្នា​។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ធំ ដែល​គាំទ្រ​ការអភិវឌ្ឍន៍​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​ប្រទេស​កម្ពុជា​។

CDB មានការ​ជឿជាក់​យ៉ាង​មុតមាំ​ថា​កិច្ចសហប្រតិបត្តិការ​ផ្តល់​ហិរញ្ញប្បទាន​នេះ នឹង​ជួយ​សហគ្រាស​ខ្នាតតូច​និង​មធ្យម​នៅ​កម្ពុជា​កាន់តែច្រើន ក្នុងការ​ទប់ទល់​នឹង​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​ជាស​កល បង្កើត​ផលិតកម្ម​ឡើងវិញ និង​ផ្តល់នូវ​ផល​វិជ្ជមាន​ដល់​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ​។ CDB មាន​ឆន្ទៈ​ក្នុងការ​សហប្រតិបត្តិកា​រ​បន្ថែមទៀត​ជាមួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី លើ​កិច្ច​ការសំខាន់ៗ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ឆាប់រហ័ស និង​ការអភិវឌ្ឍន៍​ដ៏​មាន​សក្តានុពល​នៅក្នុង​ប្រទេស​កម្ពុជា​។​

​គិត​ត្រឹម​ដំណាច់​ខែមីនា ឆ្នាំ​២០២០ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យ​សកម្ម​សរុប​ចំនួន ២៥,០១ ទ្រី​លាន​រៀល (​ឬ ៦,១៥ ប៊ី​លាន​ដុល្លារ​អាមេរិក​) សមតុល្យ​ឥណទាន​សរុប​ចំនួន ១៦,២២ ទ្រី​លាន​រៀល (​ឬ ៣,៩៩ ប៊ី​លាន​ដុល្លារ​អាមេរិក​) និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ១៧,៦៩ ទ្រី​លាន​រៀល (​ឬ ៤,៣៥ ប៊ី​លាន​ដុល្លារ​អាមេរិក​)៕
​ដោយ​៖CEN


spot_img
×