Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តែងៗ រន្ធត់​ខ្លាំងណាស់​! សព​នារី​ម្នាក់​ដែល​ត្រូវ​ជំនន់​ទឹកភ្លៀង​នៅ «​ទឹកធ្លាក់​ថ្មដា​តូច​» គួច​នាំយកទៅ​បាត់ បាន​រកឃើញ​ហើយ​នៅ​រសៀល​នេះ (​វីដេអូ​)

spot_img

​ពោធិ៍សាត់ ៖ នារី​ម្នាក់​ដែល​ត្រូវបាន​គេ​ដឹងថា បាន​រអិល​ជើង​ធ្លាក់ចូល​ខ្សែទឹក​កំពុង​ហូរ​ខួច​ខ្លាំងក្លា​បំផុត នៃ «​ទឹកធ្លាក់​ថ្មដា​តូច​» បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោច​ធ័​ម កាលពី​វេលា​ម៉ោងជាង ២ រសៀល ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ សព​របស់​នាង​ត្រូវ​រកឃើញ​ហើយ នៅ​ថ្ងៃរសៀល​នេះ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ ដោយ​ការខិតខំ​ប្រឹងប្រែង​រក​របស់​បងប្អូន​កងក​ម្លាំ​ង​យោធភូមិភាគ​ទី​៥​។​

​ជុំវិញ​ហេតុការណ៍​មហា​សែន​រន្ធត់​នេះ​ផងដែរ បុរស​ម្នាក់​ឈ្មោះ ប៊ុន ទិ​ត្យ អាយុ ៣៤ ឆ្នាំ ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់ បាន​និយាយថា ខណៈពេល​គាត់​កំពុង​ហូបបាយ ស្រាប់តែ​ឃើញ​ទឹក​ហូរ​កួច​នារី​ម្នាក់​គួរ​ឲ្យ​រន្ធត់ ហើយ​ភ្លាមៗ​នោះ​គាត់​ក៏បាន​ហក់​ទៅ​ជួយ​ចាប់ ដោយ​ដៃ​ម្ខាង​ចាប់​ខ្សែពួរ និង​ដៃ​ម្ខាង​ទៀត​ចាប់​ជាប់​អាវ​នារី​របស់​នាង ប៉ុន្តែ ដោយសារតែ​ខ្សែទឹក​ហូរ​ខ្លាំងពេក ក៏​របូតដៃ​នាង​ធ្លាក់​ទៅខាង​ក្រោម​ជ្រោះ​តែម្តង​។

​បើតាម​គណនី​លោក សេង ធា​រិ​ន បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា នារី​រងគ្រោះ​ឈ្មោះ នូ រ៉ា​នាត ភេទ​ស្រី​អាយុ ២៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ ទ្រ​លោក​ត្បូង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ សាកសព​របស់​នាង ដែល​ត្រូវបាន​ទឹក​កួច​យក​ដោយ​ជំនន់​ទឹកភ្លៀង​កាលពី​ម្សិលមិញ នៅ​ម៉ោង​១៤:៣០​នាទី នៅ​ចំណុច​ទឹកធ្លាក់​ថ្មដា​តូច​ស្ថិតក្នុង ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិសាត់ ត្រូវបាន​រកឃើញ​នៅវេលា​ម៉ោង ១២ និង ៥៩ នាទី ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ នេះ ដោយ​កងកម្លាំង​សរុប ៦៣ នាក់ (​ក្នុងនោះ កង​ការ​ព្រំដែន​៥០១ ចំនួន​៣៣​នាក់​, វរ​សេនា​តូច​លេខ​១ ចំនួន ១៥​នាក់​, ក​.​អ​.​ធ ផ្នែក​សឹក​រង​ស្រុក​វាលវែង ១០​នាក់​, ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ថ្មដា ៥​នាក់ ដែល​ដឹកនាំ​ដោយ​មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០១​។​

​បច្ចុប្បន្ន​សព​ជនរងគ្រោះ បានប្រគល់​ជូន​សមត្ថ​កិច្ច​ជំនាញ និង​បងប្អូន​សាច់ញាតិ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖ លឹម ហុង​





spot_img
×