Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនជាតិ​វៀតណាម រួមជាមួយ​វត្ថុតាង​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន និង​កេ​តា​មីន ទម្ងន់​១១​គីឡូក្រាម​

spot_img

​ស្វាយរៀង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ចំនួន​១​នាក់ ជា​ជនជាតិ​វៀតណាម រួមជាមួយ​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន និង​កេ​តា​មីន​ទម្ងន់​១១​គីឡូក្រាម ត្រូវបាន​កម្លាំង​ជំនាញ​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់​ការបន្ត​តាមច្បាប់ នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០​។​

​ដោយ​អនុវត្តតាម​បទបញ្ជា​ដ៍​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង​ការដឹកនាំ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួងមហាផ្ទៃ និង​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង ស្ថិតក្រោម​ការដឹកនាំ​សម្របសម្រួល​នីតិវិធី​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​ស៊ន មុន្នី ព្រះរាជអាជ្ញារង កាលពី​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​២២​និង​៣០​នាទី នៅ​ចំណុច​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៦៩-១៧០ ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​១​លើក ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ង្វៀង ហុង​ផុ​ក ភេទ​ប្រុស ជនជាតិ​វៀតណាម និង​រឹបអូស​វត្ថុតាង​ថ្នាំញៀន ចំនួន​១១​ដុំ​ធំ ទម្ងន់​១១​គីឡូក្រាម (​គិត​ទាំង​សម្បក​វេច​ខ្ចប់​) ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន និង​កេ​តា​មីន ម៉ូតូ​១​គ្រឿង ក្នុងខណៈ​ពេលដែល​ជនសង្ស័យ កំពុង​ធ្វើ​សកម្មភាព​នាំ​គ្រឿងញៀន​ឆ្លងដែន ទៅកាន់​ប្រទេស​វៀតណាម​៕
ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×