Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់​! ក្មេងប្រុស​២​នាក់​អាយុ ១៣ ឆ្នាំ និង ១៥ ឆ្នាំ នាំគ្នា​ឡើងមករក​ការងារ​នៅ​ភ្នំពេញ តែ​រក​ពុំបាន លុយ​ក៏​អស់​ទិញ​បាយ​ហូប ទីកន្លែង​ស្នាក់នៅ​ក៏​គ្មាន តែ​ត្រូវបាន​នាយ​បុ​ស្តិ៍​ទន្លេបាសាក់​ជួយ​….

spot_img

​ភ្នំពេញ​៖ នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ក៏​ជា​ក្តី​អាណិតអាសូរ​ជាខ្លាំង​ផងដែរ ខណៈពេល​ដឹងថា ក្មេងប្រុស​វ័យ​ជំទង់​២​នាក់ មាន​អាយុ​ចន្លោះ​ពី​១៣ ទៅ ១៥ ឆ្នាំ បានធ្វើ​ដំណើរ​ពី​ស្រុកកំណើត ដើម្បី​មករក​ការងារ​ធ្វើ​នៅ​ភ្នំពេញ ប៉ុន្តែ ដោយសារតែ​ពួកគាត់​ពុំ​អាច​រក​ការងារ​ធ្វើបាន​នោះទេ ហើយ​ណាមួយ​ទីកន្លែង​ស្នាក់នៅ​ក៏​គ្មាន និង​សូម្បី​លុយ​សម្រាប់​ទិញ​អាហារ​ហូប​ផង​នោះ បានសម្រេច​ស្វែងរក​ជំនួយ​ពី​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ទន្លេបាសាក់​ជួយ ។ ជាការ​ពិតណាស់ ដោយ​ពុំ​អាច​មើល​នឹង​ភ្នែក លោក​អនុសេនីយ៍ឯក សាល ស​ណ្ដុះ បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន សម្រាប់​ពួកគាត់​ទិញ​គ្រឿង​បរិភោគ​ផងដែរ​។​

​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សរសេរ​ប្រាប់​ឲ្យ​ដឹងថា​៖ «​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ១០៖១៥​នាទី មាន​ក្មេងប្រុស​ចំនួន ២​នាក់ បាន​មកដល់​ស្នាក់ការ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល ទន្លេបាសាក់ ដើម្បី​ពឹងពាក់​សមត្ថកិច្ច​យើង​ជួយសង្គ្រោះ​ពួកគាត់ ដោយសារតែ​ពួកគាត់​បាន​ចាក​ចេញពី​ស្រុកកំណើត នៅ​ស្រុក​ជាំ​ក្សាន្ដ ខេត្ដ​ព្រះវិហារ ហើយ​បាន​មករក​ការងារ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ តែ​រក​ការងារ​ធ្វើ​ពុំបាន និង​គ្មាន​ប្រាក់​សំរាប់​ទិញ​បាយ​ហូប និង​គ្មាន​កន្លែង​ស្នាក់នៅ​។ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ លោក​អនុសេនីយ៍ឯក សាល ស​ណ្ដុះ នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​ទន្លេបាសាក់ ជួយ​ជ្រោមជ្រែង ដោយ​ផ្ដល់​កន្លែង​ស្នាក់នៅ និង​បាន​ជួយឧបត្ថម្ភ​ប្រាក់​មួយចំនួន ដើម្បី​ផ្គត់ផ្គង់​ជីវភាព និង​បាន​ជូន​ក្មេងប្រុស​ទាំងពីរ​នាក់​នោះ​ទៅ​ចំណត​រថយន្ដក្រុង ដើម្បី​ធ្វើដំណើរ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។ ក្មេងប្រុស​ដែល​យើង​បាន​ជួយសង្គ្រោះ​នោះ​មានឈ្មោះ​៖ ទី​១ ឈ្មោះ ឈឿន លី​ហួរ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​។ ទី​២ ឈ្មោះ សៀង តូ​លេខ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​។ ការចេះ​ជួយ​គ្នា​ទៅវិញទៅមក​នេះ គឺជា​អំពើ​ល្អ​មួយ​របស់​មនុស្ស​គ្រប់រូប ក្នុង​គ្រា​មាន​អាសន្ន ហើយ​ការចេះ​ស្រលាញ់គ្នា ចេះ​ជួយ​គ្នា និង​អា​ធ្យា​ស្រ័យ​ឲ្យ​គ្នា គឺជា​គំរូ​ល្អ​សម្រាប់​អ្នកជំនាន់ក្រោយៗ​»៕ ដោយ​៖ លឹម ហុង​

spot_img
×