Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនជាតិ​ឡាវ​២​នាក់​ជួញដូរ​ថ្នាំញៀន​ចំនួន ៦ កញ្ចប់ ទម្ងន់​ជិត​១០​គីឡូក្រាម​

spot_img

​ស្ទឹងត្រែង ៖ ជនជាតិ​ឡាវ​២​នាក់ ជួញដូរ​ថ្នាំញៀន​ចំនួន ៦ កញ្ចប់ ទម្ងន់​ជិត​១០​គីឡូក្រាម ឆ្លងដែន​មកពី​ប្រទេស​ឡាវ ចូលមក​កម្ពុជា ត្រូវបាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន។

​ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​ភូមិសាស្ត្រ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​ល្ងាច​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ឧ​ត្ត​ម​សេនីយ៍​ត្រី យិន បញ្ញា​រិ​ទ្ធ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​ឧ​ត្ត​ម​សេនីយ៍​ទោ ដុស វណ្ណា​សុ​វ​ឌ្ឃ​នៈ នាយការិយាល័យ​(​ក​៩) សហការ​ជាមួយ​កម្លាំង BLO ប្រចាំ​ព្រំដែន​។​

​សមត្ថកិច្ច​ចុះបង្ក្រាប​បានបញ្ជាក់​ថា ជនសង្ស័យ​ជនជាតិ​ឡាវ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​មាន ទី​១ ឈ្មោះ​ស៊ូ បាន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ណា​សែង​ខាំ ស្រុក​សៃ ខេត្ត​ឧ​ត្ត​ម​សៃ​។ ទី​២ ឈ្មោះ​ចាន់ ឌី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ភៀ​ង​ញ៉ ស្រុក​សៃ ខេត្ត​ឧ​ត្ត​ម​សៃ​។​

​នៅក្នុង​ប្រតិបត្តិការ ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន សមត្ថកិច្ច​ដកហូត​បា​ន​ថ្នាំញៀន​ចំនួន ៦ កញ្ចប់ ដែល​ភស្តុតាង​ដាក់​នៅក្នុង​វ៉ាលិស​មួយ​។ បន្ទាប់ពី​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ទាំងពីរ​នាក់ រួមជាមួយ​គ្រឿងញៀន​មួយ​វ៉ាលិស កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ ពី​ព្រំដែន​កម្ពុជា​ឡាវ មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ទាំងយប់​។ ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​៕ ដោយ​៖​សុខុម​

spot_img
×