Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កុង​តឺ​ន​រ័​មួយគ្រឿង​បើក​ជ្រុល​ចង្កូត​ក្រឡាប់​ផ្ងារជើង​

spot_img

​ភ្នំពេញ​÷​រថយន្ត​កុងតឺន័រ​មួយគ្រឿង​បាន​បើក​អែប​ខាង​បម្រុង​នឹង​ចុះទៅ​បត់ជើង​រួច​ក៏​ជ្រុល​ចង្កូត​បណ្ដាល​ឱ្យដាច់​ខ្សែ​ក្រឡាប់​ផ្ងារជើង​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ៥ និង​០០ នាទី ថ្ងៃ​សៅរ៍​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវ ៥០​ម៉ែត្រ ក្នុងភូមិ​ត្រពាំង​ថ្លឹង​សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ខាង​សមត្ថកិច្ច​បានបញ្ជាក់​ថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​កុងតឺន័រ​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 3C 3694 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​យក​អី​វ៉ាន់ដា​ក់​ឲ្យ​ម៉ូយ​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ខ្លួន​ក៏បាន​អែប​រថយន្ត​ដើម្បី​ចុះទៅ​បត់ជើងតូច​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏បាន​ដាច់​ខ្សែ​ដែល​ចង​អីវ៉ាន់​ពី​ខាងក្រោយ​រួច​ក៏​ផ្អៀង​បណ្ដាលឱ្យ​ក្រឡាប់​ផ្ងារជើង​តែម្តងទៅ​។​

​បញ្ជា​ក្ក់ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​មិន​បង​របួសស្នាម​ទៅដល់​តៃកុង​រថយន្ត​នោះទេ និង​មិន​បង្ក​របួសស្នាម​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​ធ្វើដំណើរ​នៅតាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ​នោះទេ​គឺ​រង​ការខូចខាត​តែ​រថយន្ត​កុងតឺន័រ​តែប៉ុណ្ណោះ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក៏​ចុះ​មកដល់​រួច​ក៏បាន​ពិនិត្យមើល​ទៅលើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ឃើញថា​មិន​បង្ក​របួសស្នាម និង​មិនមាន​ប៉ះពាល់​ទ្រព្យសម្បត្តិ​រដ្ឋ រួច​ក៏​ប្រគល់​រថយន្ត​ទៅ​ឲ្យ​ខាង​តែ​កុង​រថយន្តស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕ ដោយ​៖ សា មេ​ត​

spot_img
×