Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់! ​ស្ត្រី​ម្នាក់​ត្រូវ​ជនសង្ស័យ​វាយ​សម្លាប់ ​រួច​យក​ដង​ពូថៅ​ញាត់​មាត់​

spot_img

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ឃាតករ យក​ដង​ពូថៅ​ញ៉ុ​ក​មាត់​បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ខ្ទម​យ៉ាង​អាណោចអាធ័ម បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅវេលា​ម៉ោង ៧ យប់ ថ្ងៃ​សៅរ៍ ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​បេតុង​ស្តិ​ត​នៅត្រង់ចំណុច​ក្នុង​ខ្ទម​សង់​លេី​ដីឡូមួយកន្លែង នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

សព​ស្ត្រី​រងគ្រោះ​ខាង​លេី​មិនទាន់​ស្គាល់​អត្តសញ្ញាណ ដោយមាន​វ័យ​ប្រហែល​៣០​ឆ្នាំ សព្វថ្ងៃ​ស្នាក់​ស្ត្រី​រងគ្រោះ​ស្នាក់​ក្នុង​ខ្ទម​ជាមួយនិង​ប្តី​នៅត្រង់ចំណុច​កេី​ត​ហេតុ និង មានមុខ​របប ជា​អ្នក​រេី​ស​អេតចាយ​ជាមួយគ្នា ។​

បើ​យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​ស្ត្រី​ម្នាក់​បាន​ដេកស្លាប់​ក្នុង​ខ្ទម តែ​មិនដឹងថា​ជា​ករណី​អ្វី​ពិតប្រាកដ ទេី​ប​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ពិនិត្យ​មេី​ល​ឃេី​ញ​មាន​ដង​ពូថៅ​នៅក្នុង​មាត់​ជនរងគ្រោះ និង​មាន​ស្នាម​ឈាម​តិចតួច​ផងដែរ ទេី​ប​រាយការណ៍​ប្រាប់​បន្ត​ដល់​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​ខណ្ឌ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​ក្រុង រួមទាំង​គ្រូពេទ្យ​ជំនាញ​ចុះមក​ពិនិត្យ ទៅលើ​ស្ត្រី​ដែល​ស្លាប់ ហ​ហើយ​ក្នុង​ហេតុការណ៍​ខាង​លេី​នេះដែរ មិន​ឃេី​ញ​បុរស​ត្រូវជា​ប្ដី នៅ​កន្លែង​កេី​ត​ហេតុ​នោះទេ ហេី​យ​ជនរងគ្រោះ​ក៏​គ្មាន​សាច់ញាតិ​ផងដែរ ។

​បន្ទាប់ពី​មន្ត្រី​ជំនាញ​កោសល្យវិច័យ​បាន​ពិនិត្យ​ទៅលើ​សព​ជនរងគ្រោះ​ជាង​២​ម៉ោង ទេី​ប​បញ្ជាក់​ឲ្យ​ដឹងថា ជនរងគ្រោះ​ត្រូវបាន​ឃាតករ យក​ដង​ពូថៅ​ញ៉ុ​ក​មាត់ បណ្ដាល​ឲ្យ​ស្លាប់ និង​ដាក់​ការសង្ស័យ​ជំហាន​ដំបូង គឺជា​ប្ដី​របស់​ជនរងគ្រោះ​តែម្ដង ។

​ក្រោយពេល សមត្ថកិច្ច​ជំនាញ​បាន​ធ្វេី​កំណត់ហេតុ និង​កោសល្យវិច័យ​រួច​បានប្រគល់​សព​ទៅ​ឲ្យ​ខាង​រថយន្ត​សា​ម៉ុ​យ​ដឹក​សព​យកទៅ​តម្កល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ ដេី​ម្បី​បូជា​តាម​ប្រពៃណី ៕ ​ដោយ​៖ សា មេ​ត​

 

spot_img
×