Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យ​ស្រវឹង​បើករថយន្ត​ទៅបុក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​

spot_img

​ភ្នំពេញ​÷​បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បើករថយន្ត​បួង​ចង្កូត​ទៅបុក​នឹង​ទ្រូង​ថ្ម ពុះ​ចែកផ្លូវ​បណ្ដាលឱ្យ​ក្រឡាប់​ពីរ​បី​ជុំ​បង្ក​ឱ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅជាប់​នោះ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ២ និង ០០ នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃអាទិត្យ​ទី ១២ ខែកក្កដា​ឆ្នាំ ២០២០ ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ២៨៩ ក្នុង​សង្កាត់​បឹងកក់​ទី ១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក កូរ៉ូឡា​ពណ៌​ស្ករ​ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 2AF3851
​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​យ៉ាង​លឿន​លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​ជាមួយនឹង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​ក្រឡាប់​ពីរ​ទៅ​បី​ជុំ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​
​ស្រាប់តែ​ភ្លាម​នោះដែរ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួយ​លើក​រថយន្ត​និង​ជួយ​យក​ម្ចាស់​ចេញពី​ក្នុងរ​រថយន្ត​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់​រួច​គាត់​ទាក់ទង​ទៅខាង​ឲ្យ​ជំនាញ​ចរាចរណ៍​ក្រុង​រាជធានី​ភ្នំពេញ​ឱ្យ​ចុះមក​យក​រថយន្តស្ទូច​ដើម្បី​ស្ទូច​យក​រថយន្ត​កូរ៉ូឡា​មួយគ្រឿង​យកទៅ​ស្នងការ​ក្រុង​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​ផងដែរ​៕ ដោយ​៖ សា មេ​ត​

spot_img
×