Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់​កូន​យំ​ចង្អុល​រក​សព​ម្តាយ​ស្ត្រី​អនាម័យ​ម្នាក់​បាន​ស្លាប់​ក្រោយពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​

spot_img

​ភ្នំពេញ​៖ បុគ្គលិក​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​បាន​បញ្ជូន​ស្ត្រី​អនាម័យ​ម្នាក់​ទៅ​មន្ទីរពេទ្យ​ក្រោយពេល​ដឹងថា​ស្ត្រី​អនាម័យ​រូបនោះ​មាន​អាការ​មិនសូវ​ស្រួលខ្លួន ពេលដែល​ដឹក​ចូល​ទៅដល់​មន្ទីរពេទ្យ​លោកគ្រូ​ពេទ្យ​ប្រាប់ថា​ស្លាប់បាត់​បង់ជីវិត​បាត់​ទៅហើយ ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥ និង​២០​នាទី​រសៀល​ថ្ងៃទី​១១ ខែកក្កដា​ឆ្នាំ ស្ថិតនៅ​ចំណុច​អគា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​ស្ត្រី​រងគ្រោះ​មានឈ្មោះ​ប៉ាន់ ស៊ី​ដែន​អាយុ​២៥ ឆ្នាំ​មុខរបរ​ជា​មេក្រុម​អនាម័យ​នៃ​អគារ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​ល្វា ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។​

​បើតាម​សម្ដី​បុគ្គលិក​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៤​និង​២០​នាទី​ស្ត្រី​រងគ្រោះ​មាន​អាការ​មិន​ស្រួលខ្លួន​ហើយ​បាន​សន្លប់​ស្រុក​ស្តឹង ពេលនោះ​បុគ្គលិក​ក៏បាន​នាំគ្នា​បី​ស្ត្រី​រងគ្រោះ​ដាក់​លើ​រ៉ឺម៉ក​កង់​បី​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​។ ពេលដែល​ទៅដល់​មន្ទីរពេទ្យ​មិនទាន់​បានដាក់​ស្ត្រី​រងគ្រោះ​ចុះ​ពីលើ​រ៉ឺម៉ក​កង់​បី​ផង​ស្រាប់តែ​លោកគ្រូ បានមក​ពិនិត្យ​នៅលើ​ស្ត្រី​រងគ្រោះ​រួច​ក៏បាន​ប្រាប់ថា​ស្ត្រី​រងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ពេលនោះ​ក៏បាន​ដឹក​សព​ស្ត្រី​រងគ្រោះ​មក​កន្លែងកើតហេតុ​វិញ​និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ចុះមក​ពិនិត្យ​សាកសព ។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​សហការ​ជាមួយ​សមត្ថកិច្ច​កោសល្យវិច័យ ខណ្ឌចំការមន​បាន​ចុះមក​ពិនិត្យ​សាកសព បន្ទាប់មក​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​ខណ្ឌចំការមន​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​ស្នងការ​រាជធានី​ភ្នំពេញ​ចុះ​មកដល់​កន្លែង​កើត​ហ​តុ​ពិនិត្យ​សាកសព​ទើប​ឲ្យ​ដឹងថា​ស្ត្រី​រងគ្រោះ​បាន​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​។​

​សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើលិខិត​ប្រគល់​ទៅឱ្យ​ក្រុមគ្រួសារ​និង​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕​ដោយ​៖ សា មេ​ត​

spot_img
×