Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​ខេត្ត​ត្បូងឃ្មុំ ៖ មន្ត្រីនគរបាល​បាញ់ នារី​ខារ៉ាអូខេ បណ្ដាល​ឲ្យ​ស្លាប់​នឹង​កន្លែង បណ្ដាលមកពី​ការ​ប្រច័ណ្ឌ​

spot_img

​ត្បូងឃ្មុំ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានចេញ​របាយការណ៍​​ចំពោះ​ករណី​ឃាតកម្ម​ដែល​មន្ត្រីនគរបាល​បាញ់​ម្នាក់ បាញ់​នារី​ខារ៉ាអូខេ​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់​នឹង​កន្លែង​នោះ អាច​បណ្ដាលមកពី​ការ​ប្រច័ណ្ឌ ។​

​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ សូម​ថ្លែងអំណរគុណ​ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ឡា ត្បូងឃ្មុំ ដែល​បានផ្ដល់​ព័ត៌មាន​អំពី​ករណី​ឃាតកម្ម​មួយ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ ២០២០ វេលា​ម៉ោង​២០​និង​០៦​នាទី នៅ​ចំណុច​ភូមិ​ជី​មាន់​កណ្ដាល ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

​ស្នងការ​ខេត្ត​ត្បូងឃ្មុំ សូម​ជម្រាបជូន​សាធារណជន និង​អ្នក​និយម​ប្រើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជ្រាបថា បន្ទាប់ពី​ទទួលបាន​ដំណឹង​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​អន្តរាគមន៍​ដល់​ចំណុចកើតហេតុ​ភ្លាមៗ ក្នុងការ​អនុវត្ត​ជំនាញ​ប្រមូល​ភស្តុតាង ធ្វើ​កោសល្យវិច័យ និង​ដេញតាម​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​។

​ជា​លទ្ធផល​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួនបាន​ជនសង្ស័យ​ឈ្មោះ​ឈ្មោះ មូល ទិ​ត្យ​ឧ​ត្ត​ម ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​ជា មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​ទី​៧ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​សូមបញ្ជាក់​ជូន​ថា ចំពោះ​ករណី​ឃាតកម្ម​ខាងលើ ជនសង្ស័យ​បាន​ប្រើប្រាស់​អាវុធ​បាញ់​ឈ្មោះ ហេង សុខ​ហ៊ា​ម ភេទ​ស្រី អាយុ​២២​ឆ្នាំ ទីលំនៅ​ភូមិ​៣៧ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បណ្តា​ឲ្យ​ស្លាប់​។ តាម​ការសន្និដ្ឋាន​បឋម ករណី​ឃាត​កម្មនេះ​អាច​បណ្ដាលមកពី​ការ​ប្រច័ណ្ឌ ។​

​ស្នងការ​ខេត្ត​ត្បូងឃ្មុំ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សាធារណជន អ្នកសារព័ត៌មាន និង​បណ្ដាញ​សង្គម​ដែល​បានផ្ដល់​ព័ត៌មាន ចូលរួមចំណែក​ក្នុង​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម និង​ក៏​សូម​សំណូមពរ​ដល់​បណ្តាញ​សង្គម មេត្តា​ចៀសវាង​ធ្វើការ​សន្និដ្ឋាន វាយតម្លៃ​លើ​កំហុសឆ្គង​របស់​បុគ្គល ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ថាប័ន​៕ ដោយ​៖​កូ​ឡាប​

spot_img
×