Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ប្រមូល​ឈើ​ធំៗ ពី​ក្រៅ​ចូល​ក្រុមហ៊ុន ក្រោមលេះ​ស្ដារ​អភិវឌ្ឍ​ព្រៃ​រេចរឹល​

spot_img

​ស្ទឹងត្រែង​៖​ឈ្មួញ​រកស៊ី​ឈើ​ដ៏​មាន​ឥទ្ធិពល​ម្នាក់ បាន​ដឹកជញ្ជូន​ឈើ​ពី​ខាងក្រៅ​ទីតាំង​ចូល​ដី​ក្រុមហ៊ុន សៀ ម៉ុ​ន ជ្រក​ក្រោម​អាជ្ញា ប័ណ្ណ​ស្របច្បាប់ ស្ដារ​អភិវឌ្ឍន៍​ព្រៃ​រេចរឹល នៅ​តំបន់​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​

​ក្រុមហ៊ុន សៀ ម៉ុ​ន ( SIEMON CAMBODIA AGRICULTURE COMPREHENSIV DEVELOPMENT CO., LTD) កំពុង​ដាក់​កម្មករ​និង​រថយន្ត​ច្នៃ​ធ្វើ​សកម្មភាព​កាប់​ដឹកជញ្ជូន​ឈើ ក្រៅ​បរិវេណ​ដី​ក្រុមហ៊ុន រួចហើយ​ប្រមូល​ឈើ មក​ដាក់​នៅក្នុង​ក្រុមហ៊ុន ដើម្បី​អា​ច្រៀក​ដឹកចេញទៅ​កាន់​បណ្តា​ខេត្ត​គោលដៅ​។​
តាម​ប្រភពព័ត៌មាន​បាន​ទម្លាយ​ឲ្យ​ដឹងថា មេការ​ទទួលខុសត្រូវ​កាប់​ឈើ ក្នុង​ដី​ក្រុមហ៊ុន​កំពុង​ធ្វើ​សកម្ម​ភាពផ្ទុយ ពី​គោលការណ៍​កិច្ច​
​សន្យា​ជាមួយ​រាជរដ្ឋាភិបាល​។ ដោយ​ប្រមូល​ឈើ​ពី​ក្រៅ​យកមក​អារច្រៀក ក្នុង​ក្រុមហ៊ុន​ឲ្យ​ទៅជា​ឈើ​ស្របច្បាប់ និង​មានការ​អនុញ្ញាត​ត្រឹមត្រូវ​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ លេខ​១២០ សជណ​.​កស ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ថា​ក្រុមហ៊ុន សៀ ម៉ុ​ន បានទទួល​សិទ្ធិ​វិ​ន​យោគ​ជាមួយ​រាជរដ្ឋាភិបាល លើ​ទំហំ​ដី​ចំនួន ៣.០១៩៣​ហិកតា ស្ថិតនៅក្នុង​ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង បច្ចុប្បន្ន​ត្រូវបាន​កាត់​មក​ឲ្យ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ។
ក្រោយពី​ទទួលបាន​សិទ្ធិ​វិនិយោគ​ក្រុមហ៊ុន​មួយ​នេះ មិនបាន​អនុវត្ត​ទៅតាម​គោលការណ៍​កិច្ចសន្យា​ឡើយ​។ ក្រុមហ៊ុន​បែរជា​ដាំ​ដំណាំ​ឪឡឹក​និង​ក្រូច​វ​ល្លិ៍​ហើយ​គ្មានអ្វី​ក្រៅពី​ដឹកឈើ​ចេញ​នោះទេ​។​

​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ដែល​គេ​ស្គាល់​ថា​ឈ្មោះ​យី​ម ស្នា ជា​មេការ​ក្រុមហ៊ុន សៀ ម៉ុ​ន បាន​កាប់​ឈើ​ពី​ខាងក្រៅ ហើយ​នាំ​ចូលទៅ​ស្តុក​ទុក​ក្នុង​ដី​ក្រុមហ៊ុន ជ្រក​ក្រោម​ស្លាក​អាជ្ញាប័ណ្ណ​ស្របច្បាប់ ដើម្បី​ដឹក​ចេញ​បន្ត​ទៅកាន់​ទីផ្សារ ។​

​គេ​ឃើញ​មាន​រថយន្ត​យី​ឌុប​ធំៗ បាន​ដឹកឈើ​ចេញពី​ក្រុមហ៊ុន សៀ ម៉ុ​ន ជាច្រើន​គ្រឿង ហើយ​ឈើ​នៅលើ​រថយន្ត​ទាំងនេះ សុទ្ធតែជា​ឈើ​ដែលមាន​មុខកាត់​ធំៗ ផ្ទុយ​ពី​ខ្នាត​ឈើ​ដែល​បាន​កាប់​មកពី​ព្រៃឈើ​រេចរឹល​ក្នុង​ដី​ក្រុមហ៊ុន ។​

​ប្រភព​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា យោងតាម​ការអនុញ្ញាត​ពី​ក្រសួងកសិកម្ម ឲ្យ​កាប់​ស្តារ និង​នាំ​ឈើ​ចេញ គឺមាន​ខ្នាត​ត្រឹម តែ​២៥​សង់ទីម៉ែត្រ (២,៥​តឹក​) ចុះក្រោម​ប៉ុណ្ណោះ ។ ប៉ុន្តែ​ឈើ​ដែល​កាប់​ពី​ក្រៅ​តំបន់​ដី​ក្រុមហ៊ុន សុទ្ធតែ​មុខកាត់​ធំៗ លើសពី​ច្បាប់​អនុញ្ញាត​ទៅទៀត​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ មិនអាច​សុំ​ការពន្យល់​ពី​នាយក​ក្រុមហ៊ុន សៀ ម៉ុ​ន និង​លោក យី​ម ស្នា មេការ​ទទួលខុសត្រូវ​បាន​នៅឡើយ​ទេ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ មេធាវី ហេង សុទ្ធ​រ៉ា តំណាង​ក្រុមហ៊ុន សៀ ម៉ុ​ន បាន​ថ្លែងថា ក្រុមហ៊ុន​យើងខ្ញុំ មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះទេ ។ ការប្រមូល​ផល​ឈើ និង​អនុផល​ព្រៃឈើ​តែ​ក្នុង​តំបន់​១ និង​អនុតំបន់ 6B នៃ​ស្ថានីយ​ដាំ​ឈើ​សៀម​ប៉ាង​តែប៉ុណ្ណោះ ដើម្បី​រៀបចំ​ដី​សម្រាប់​ដាំ​ដើមឈើ​ឡើងវិញ​តាម​ផែនការមេ​របស់​ក្រុមហ៊ុន​។ ហើយ​ការអនុវត្ត​ការងារ​នេះ​គឺ​ក្រុមហ៊ុន​បាន​បង់ប្រាក់​សួយ​សារ និង​បុព្វ​ផល​ចូល​ថវិការដ្ឋ​រួចហើយ ដោយ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​ក្រសួង មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ​៕ ដោយ​៖​សុខុម​

spot_img
×