Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​ដឹក​ឥដ្ឋ​មួយគ្រឿង ត្រូវរ​ថយ​ន​ដឹក​ឥដ្ឋ​មួយគ្រឿង​ទៀត គៀ​បណ្ដាលឱ្យ​ធ្លាក់​ទ្រូងផ្លូវ​

spot_img

​ភ្នំពេញ​៖ រថយន្ត​ប្រភេទ​ដឹក​ឥដ្ឋ​មួយគ្រឿង ត្រូវ​រថយន្ត​ដឹក​ឥដ្ឋ​ដូចគ្នា​មួយគ្រឿង​ទៀត មក​វ៉ា​ជែង​ពីក្រោយ​រួច​ជ្រុល​ចង្កូត​ទៅ​គៀ​ពេញទំហឹង បណ្តាល​ឲ្យ​ធ្លាក់​ទ្រូងផ្លូវ​រង​ការខូចខាត​យ៉ាងដំណំ​។​

​ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង ១២ និង​០០​នាទី ថ្ងៃអាទិត្យ​ទី​១២ ខែកក្កដា ឆ្នាំ ២០២០ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៣ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​ឥដ្ឋ ១​គ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 3F0801 ធ្វើដំណើរ​ស្រប​ទិស​គ្នា​ក្នុងទិសដៅ​ពី​ជើង មក​ត្បូង​ក្នុង​ល្បឿន​លឿន ស្រាប់តែ​មកដល់​ជិត​ចំណុចកើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ឥដ្ឋ​មួយគ្រឿង​ទៀត មិន​ចាំ​ផ្លាកលេខ ធ្វើដំណើ​ស្រប​ទិស​បាន​វ៉ា​ជែង ពី​ខាងក្រោយ​មិន​ប្រយ័ត្ន​រួច​បាន​បួង​ចង្កូត​ជ្រុល​ទៅ​គៀ ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ដឹក​ឥដ្ឋ នៅខាងមុខ​បួង​ចង្កូត​ទៅ​ធ្លាក់​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ដាច់​កង់​ជា​ពីរ​។​

​ហេតុការណ៍​នេះ​មិនមាន​អ្នករងរបួស​ទេ រង​ការខូចខាត​តែ​រថយន្ត និង​ខូចខាត​ទ្រូងផ្លូវ​ដែលជា​ទ្រព្យសម្បត្តិ​រដ្ឋ ដែល​ឃើញ​មាន​ជនជាតិ​ចិន​កំពុងតែ​សាងសង់ ហើយ​ភ្លាមៗ​នោះដែរ​ក៏មាន​រថយន្ត​មួយគ្រឿង​ទៀត មក​សាង​យក​ឥដ្ឋ​ចេញពី​រថយន្ត ងាយស្រួល​ស្ទូច​ឡើង និង​ប្រញាប់​យក​ឥដ្ឋ​ទៅ​ដាក់​ឲ្យ​ម៉ូយ​ផងដែ ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះមក​ដល់​រួច​បាន​ទាក់ទង ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​ធ្វើ​កំណត់ហេតុ រួច​បាន​ហៅ​រថយន្តស្ទូច មក​ស្ទូច​យក​រថយន្ត​ដឹក​ឥដ្ឋ​យកទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ដោយ​៖ សា មេ​ត​


spot_img
×