Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​ច័ន្ទ ទី​ ១៣ ខែកក្កដា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

​រាសី​ល្អជា​មធ្យម​។

ការងារ ៖ អ្នក​កើត​ឆ្នាំ​កណ្តុរ​នា​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​មាន​ល្អ ខ្លះ​មិនល្អ​ខ្លះ នៅ​លាយឡំ​គ្នា ហេតុនេះ​នាំឱ្យ​ជូ​ប​នូវ​បញ្ហាលំបាក​ចំពោះមុខ​ត្រូវ​ឆ្លងកាត់​ផងដែរ​។ ​លោកអ្នក​អាចមាន​ការផ្លាស់ប្តូ​រទាំ​ង​ការងារ និង តួនាទី​ផង​។ ការប្រកប​ការងារ​មាន​ការប្រទាំងប្រទើស​ច្រើន​បន្តិច​ពិសេស​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។​

ជំនួញ ៖ មានការ​ជឿនលឿន​ទៅមុខ​គ្រាន់បើ​ហើយ​បើ​ចង់​ទិញ​កន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។​

ស្នេហា ៖ ​ប្រុស​ស្រី​បើ​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​អ្វីមួយ ជា​ឱកាសល្អ​ប្រពៃ​ណាស់​៕

ឆ្នាំឆ្លូវ

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការរកស៊ី​ជួញដូរ​និង​ទំនាក់ទំនង​ការងារ​អ្វីមួយ​ពីព្រោះថា​ផ្លែ​ផ្លា​តែង​ហុច​មកវិញ​ជានិច្ច​។​

ជំនួញ ៖ ការទិញចូល​លក់​ចេញ​គ្រាន់បើ ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​​​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​ណាស់​៕

ឆ្នាំខាល

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ទាំង​ល្អ​និង​មិនល្អ​នៅ​លាយឡំ​គ្នា​ដូចនេះ​ធ្វើឱ្យ​ជួប​បញ្ហាលំបាក​ត្រូវ​រែកពន់​ផង​។​ការប្រកប​ការងារ​ស​ព្វ​បែបយ៉ាង​របស់លោក​អ្នក ទោះ​ចាប់​កាន់​កិច្ចការ​ថ្មី​ចាស់​តែង​ហុច​ផ្លែផ្កា​ល្អៗ​មកវិញ​ជានិច្ច​។

ជំនួញ ៖ ការជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​គួរសម ហើយ​បើ​មាន​បើកហាង​ថ្មី​ក៏​ផ្តល់​ផល​គាប់ប្រសើរ​ដែរ​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំថោះ

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​ពាក្យ​ថា​លំបាក​ឬ​មានរឿង​រាវ​មិនល្អ​យាយី​កើត​។​ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​មានការ​ទើសចិត្ត​អ្នក​ទៃ​ច្រើន​ដែរ គប្បី​មានការ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។

ជំនួញ ៖ ការរក​ផល​កម្រៃ​ពិតជា​ជួប​ការលំបាក ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ជួ​គ្រោះ​ចាញ់បោក​គេ​។​

ស្នេហា ៖ ​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​នៅពេល​ក្រោយ​៕

ឆ្នាំរោង

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​ក្នុងថ្ងៃនេះ​យីអ៊ុន​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះហើយ​ឱ្យ​ប្រយ័ត្ន​រឿង​ទំនាស់​និង​ភាព​ប្រទាំង​ប្រទើស​ជាមួយ​អ្នកដទៃ​ពីព្រោះ​ងាយ​ប៉ះទង្គិច​ណាស់ដែរ​។ ​សម្រាប់​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ទោះ​កិច្ចការ​អ្វី​ក៏ដោយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​ជោគជ័យ​ទៅរួច​។

ជំនួញ  ការចេញ​ធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​ព្រោះ​ជារឿយៗ​តែងមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​បង្កបញ្ហា​ច្រើន ដូច្នេះ​គប្បី​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។

ស្នេហា ៖ ​ប្រុស​ស្រី​ជួប​ការ​រកាំចិត្ត​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

ឆ្នាំម្សាញ់

រាសី​ស្រុតចុះ​។

ការងារ ៖ ​ក្នុងថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មិន​ផ្តល់​ផល​ល្អ​ទេ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ទៀតផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការរស់នៅ​ក៏​ដូច្នេះ​ដែរ​គឺ​តែងមាន​បញ្ហា​ទំនាស់​បន្តិចបន្តួច​ចូល​យាយី​ដែលនាំឱ្យ​មើលមុខ​ជាមួយ​ក្រុមមនុស្ស​មួយចំនួន​មិនសូវ​ចំឡើយ​។​

ជំនួញ ៖ ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​សូវ​កាក់កប​ដូច​ប្រាថ្នា​សោះឡើយ ព្រោះ​លាភ​ហេង​ច្រើន​បោល​ហួស និង​ក្រុម​ដៃគូ​បដិបក្ខ​ប្រជែង​យក​អស់ៗ​គ្មាន​សល់​។

ស្នេហា ៖ ​​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

ឆ្នាំមមី

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ដូចនេះ​បើ​លោកអ្នក​ប្រកប​កិច្ចការងារ​ហើយ​សង្ឃឹម​លើ​អ្វីមួយ​តែង​ហុច​ផល​ល្អៗ​មកវិញ​គ្រាន់​កក់​ក្តៅចិត្ត​ផង​។​

ជំនួញ ៖ ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ​ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ការងារ ៖ ប្រុស​ស្រី​មាន​ភាព​ភ្លឺ​ថ្លា​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕

ឆ្នាំមមែ

​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅក្នុង​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ទទួលរង​ការប៉ះទង្គិច​មួយចំនួន​យាយី​ផង ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តោង​ប្រយ័ត្នប្រយែង​ដែរ​ពីព្រោះថា​ផល​អាក្រក់​ងាយ​រត់​ចូល​ជាង​សព្វមួយដង​។​

ជំនួញ ៖ មាន​បញ្ហា​មិនល្អ​និង​ផល​ប៉ះទង្គិច​ច្រើន​យាយី ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​អត់ធ្មត់ ហើយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ហោង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕

ឆ្នាំវក

​​​រាសី​ស្រុតចុះ​។​

ការងារ ៖ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​មិនល្អ​ប្រសើរ​ដូចនេះ​បើ​ចង់​សម្រេចចិត្ត​អ្វីមួយ​សំខាន់​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​ងាយ​កើត​ចំពោះមុខ​ផង​។​ ការប្រកប​ការងារ​បើ​ទោះបី​ជួប​ការលំបាក​ម្តេច​ម្តា​តែបើ​ខិតខំ​ពុះពារ​តែង​សម្រេច​មួយកម្រិត​ដែរ​។

ជំនួញ ៖ ​ការរកផលកម្រៃជួបការលំបាកច្រើន ហេតុនេះលោកត្រូវតែខិតខំពុះពារបន្តិចទើបអាចសម្រេចបានមួយកម្រិតថែមទៀត ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​មិនត្រូវ​មានចិត្ត​ប្រកែប្រកាន់​ច្រើន​នោះឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿងរ៉ាវ​ចូល​ផ្ទះ​។​

ស្នេហា ៖ ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ញុះញង់​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំរកា

រាសី​ល្អជា​មធ្យម​។

ការងារ ៖​ក្នុងថ្ងៃនេះ​បើ​ចង់​ប្រកបការងារ​អ្វី​មាន​ការជួប​បញ្ហា​រកាំចិត្ត​បន្តិច ប៉ុន្តែ​បើ​មាន​ការតស៊ូ​ព្យាយាម​តែ​សម្រេច​ជោគជ័យ​ផង​។​

ជំនួញ ៖ បើ​មានការ​ចាប់ផ្តើម​ប្រកបមុខរបរថ្មី​ឃើញថា​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ តែបើ​ប្រកបការងារ​អ្វីដែល​សេសសល់​ចាស់ៗ​ពីមុនមក​ឃើញថា​គាប់ប្រសើរ​ជាង​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​នោះឡើយ​៕

ឆ្នាំច

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ភាព​ជ្រះស្រឡះ និង​មានជោគ​មានជ័យ​ត្រឡប់មកវិញ​ផង​។

ជំនួញ ៖ ​មិន​ថាជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់​ក្តៅចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​

ស្នេហា ៖ ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ហើយ​ព្រោះ​អាច​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​តែ​យ៉ាងណា​ស្ត្រី​ចូរ​ប្រយ័ត្ន​ប្រុស​ព្រាន​បន្តិច​ព្រោះ​លោកអ្នក​ក៏​តែង​ងាយ​ជួប​ណាស់​ផង​៕

ឆ្នាំកុរ

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​បើ​ចង់​សម្រេចចិត្ត​អ្វីមួយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​មួយចំនួន​មកវិញ​ផង​។​

ជំនួញ ៖ ​បើ​លោកអ្នក​ចង់​បណ្តាក់ទុន​រកស៊ី​នៅក្នុង​អំឡុង​ពេលនេះ​ឃើញថា​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ផល​អាក្រក់​នោះ​ឃើញថា​មាន​លាយឡំ​គ្នាច្រើន​។​ការរស់នៅ​ក្នុងថ្ងៃនេះ​ដែ​រ​ឃើញថា​មានការ​ចម្រើន​លូតលាស់​គួរសម ដូចនេះ​បើ​ចង់​ទំនាក់ទំនង​កិច្ចការងារ​អ្វីមួយ​ជាមួយ​អ្នកដទៃ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​

ស្នេហា ៖ កំលោះ​ក្រមុំ​បើ​ចង់​សាសង​ស្នេហា​ឬ​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្តជា​ពេលវេលា​ល្អ​ប្រពៃ​៕

spot_img
×