Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ត្រូវរថយន្តបុកស្លាប់ ក្រោយពេលជិះម៉ូតូឆ្លងផ្លូវ

spot_img

ខេត្តកណ្តាល៖ បុរសជិះម៉ូតូឆ្លងថ្នល់ត្រូវ រថយន្តសាំងយ៉ុងបុកស្លាប់ភ្លាមៗនៅកន្លែង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៥និង២២នាទី លើផ្លូវជាតិលេខ៦ចន្លោះគីឡូមែត្រលេខ ៣៧-៣៨ ត្រង់ចំណុច​មុខវត្តចុងព្រែក ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរការកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

បើតាមការអោយដឹងពីប្រជាពលរដ្ឋថាមុនកើតហេតុមានម៉ូតូមួយគ្រឿងមម៉ាក C100 កូរ៉េពណ៌ ក្រហម ពាក់ផ្លាកលេខព្រៃវែង1F.3045 បើកបរដោយឈ្មោះចាយ ថនភេទប្រុសអាយុ៤៨ឆ្នាំ មានទីលំនៅភូមិឈើទាភ្លោះឃុំស្វាយអំពារស្រុកមុខកំពូលខេត្តកណ្ដាលបានធ្វើដំណើរឆ្លងផ្លូវពីលិចទៅកើត បណ្ដាលអោយរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុងពណ៍សពាក់ផ្លាកលេខភ្នំពេញ 2AJ.6926 បើកបរដោយឈ្មោះលឹម ដាភេទប្រុសអាយុ៣៥ឆ្នាំ មានទីលំនៅភូមិពង្រឃុំពង្រស្រុកឆ្លូងខេត្តក្រចេះធ្វើដំណើរពីត្បូងទៅជើង ហើយមកចំណុចកើតហេតុបណ្តាលអោយបុកម៉ូតូ C100កូរ៉េ ដែលបានឆ្លងផ្លូវបណ្ដាលអោយស្លាប់ដល់អ្នកបើកបរម៉ូតូ នៅកន្លែងកើតហេតុ។

ចំណែកអ្នកបើកបររថយន្តឈ្មោះលឹម ដា បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់។

ភ្លាមៗនោះកំលាំងប៉ុស្តិ៍រកាកោង២និងកំលាំងជំនាញបានចុះ ទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យ កន្លែងកើតហេតុ និង វាស់វែង រួចយកម៉ូតូនិងរថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល៕
ដោយ៖កូឡាប

spot_img
×