Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ម្នាក់​ឈ្មោះ គេ​ន ធីតា បាន​ផុស​ជេរប្រមាថ​មើលងាយ​សម​ត្ថ​កិច្ច​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម Facebook

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃអាទិត្យ ទី​១២ ខែកក្កដា ឆ្នាំ​២០២០ ស្ត្រី​ម្នាក់​ឈ្មោះ គេ​ន ធីតា មុខរបរ​មេផ្ទះ ដែលមាន​គណនី Facebook ឈ្មោះ Ah Thida បាន​បង្ហោះ​រូបភាព ជាមួយ​ខ្លឹមសារ​ប្រមាថមើលងាយ​ដល់​កិត្តិយស​មកលើ​សមត្ថកិច្ច លើ​ប្រព័ន្ធ​បណ្តាញ​សង្គម Facebook ។

​ដោយមាន​ការសហការ​រវាង​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានធ្វើ​ការកោះហៅ​ឈ្មោះ គេ​ន ធីតា ឲ្យ​ចូលខ្លួន​មក​បំភ្លឺ ស្ត្រី​រូបនេះ​បានទទួល​ស្គាល់​នូវ​កំហុស​របស់ខ្លួន ហើយ​បានធ្វើ​កិច្ចសន្យា​សុំទោស និង​បាន​ថត​វីដេអូ​ធ្វើការ​សុំទោស​ជា​សារ​ធាណៈ នូវ​កំហុស​ដែល​ខ្លួន​បាន​ជេរប្រមាថ​មកលើ​សមត្ថ​កិច្ច​ដែលជា​អ្នកអនុវត្ត​ច្បាប់ ។​

​ក្នុងនាម​ជា​សមត្ថកិច្ច សូម​សំណូមពរ​ដល់​សាធារណជន អ្នកសារព័ត៌មាន និង​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម សូមមេត្តា​កុំ​ធ្វើការ​សន្និដ្ឋាន វាយតម្លៃ​ចំពោះ​រឿងរ៉ាវ ឬ​ហេតុការណ៍​ដែល​កើតឡើង​ដោយ​ពុំមាន​មូលដ្ឋាន និង​ភស្តុតាង​ច្បាស់លាស់ ដើម្បី​ចៀសវាង​ការវាយតម្លៃ​នោះ​មាន​ឥទ្ធិពល​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ថាប័ន​អនុវត្ត​ច្បាប់ ឬ បុគ្គល​៕ ដោយ​៖​កូ​ឡាប​

spot_img
×