Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ត​ដឹក​ទឹកកក ​ជ្រុល​ទៅបុក​ជាមួយនិង​រថយន្ត​ធុន​ធំ​បណ្ដាល​ឲ្យ​ខ្ទេច​ខាងមុខ​

spot_img

​ភ្នំពេញ ៖ ​បុរស​ម្នាក់​បើករថយន្ត​ដឹក​ទឹកកក​យកទៅឱ្យ​ម៉ូយ​រួច​ក៏​ចេញ​មកវិញ ​ប្រុង​ទៅផ្ទះ​ស្រាប់​មកដល់​ផ្លូវបំបែក​ជា​បួន​ក៏​អក​សឺ​ជ្រុល​ចង្កូត​ទៅបុក​គូទ​រថយន្ត​ធុន​ធំ​ពេញទំហឹង​បណ្ដាល​ឲ្យ​ខ្ទេច​ផ្ទៃ​ខាងមុខ​យ៉ាងដំណំ​។​

​ហេតុការណ៍​នេះ​ដែល​កើតឡើង​នៅវេលា​ម៉ោង ៨ និង ៣០​នាទី​យប់ ថ្ងៃអាទិត្យ​ទី ១២ ខែកក្កដា​ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ​ហាណូយ​ក្នុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ​ប្រភេទ​ដឹក​ទឹកកក​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2AG 1436 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មក​ត្រង់ចំណុច​កើតហេតុ​ផ្លូវបំបែក​ជា​បួន​ក៏មាន​រថយន្ត​ធុន​ធំ​មួយគ្រឿង​ទៀត​ដែល​ពាក់​ផ្លាកលេខ ព្រៃវែង 3A 0104​នៅ​ពី​ខាងមុខ ស្រាប់តែ​ភ្លាម​នោះដែរ​រថយន្ត​ប្រភេទ​កូរ៉េ​ដឹក​ទឹកកក​មួយគ្រឿង​នោះ​ក៏បាន​អក​សឺ ជាន់​ហ្វ្រាំង​មិន​ជាប់​ជ្រុល​ទៅបុក​ពីក្រោយ​ពេញទំហឹង​រង​ការខូចខាត​ផ្នែក​ខាងមុខ ទាំងស្រុង ។​

​ហើយ​ភ្លាម​នោះដែរ​ម្ចាស់​រថយន្ត​កូរ៉េ​ដឹក​ទឹកកក​បានជា​ប់​នៅក្នុង​រថយន្ត​រួច​ក៏មាន​បងប្អូន​ប្រជាពលរដ្ឋ​យក​ឈើ​ទៅ​គាស់​យក​តៃកុង​ចេញពី​រថយន្ត​ផងដែ​។​

​បញ្ជាក់ ចំពោះ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​មិន​បង្កឱ្យមាន​ផលប៉ះពាល់​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​មិនមាន​របួសស្នាម​ដល់​ភាគី​ខាង​តៃកុង​រថយន្ត​នោះទេ​គឺ​រង​ការខូចខាត​តែ​រថយន្ត​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់​រួច​ក៏បាន​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ដើម្បី​ចុះមក​ធ្វើការ​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ដ​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ ដោយ​៖ សា មេ​ត​

spot_img
×