Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីយោធាពាក់សក្តិ៤​ មានវិបត្តិគិតអីមិនចេញ ផ្ទុះអាវុធចំនួន៣ គ្រាប់នៅភូមិត្រពាំងរំចេកធ្វើឲ្យផ្អើលសមត្តកិច្ច

spot_img

ភ្នំពេញ៖បុរសម្នាក់ដែលគេស្គាល់ថាជា មន្ត្រីយោធាពាក់សក្តិ៤​ មានវិបត្តិគិតអីមិនចេញរួចបានទាញអាវុធផ្ទុះចំនួន៣គ្រាប់ធ្វើឲ្យផ្អើលប្រជាពលរដ្ឋ នៅជាប់បន្ទប់ជួល។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧ និង ២០ នាទីយប់ ថ្ងៃអាទិត្យទី១២ ខែកក្កដា ឆ្នាំ២០២០ ដែលស្ថិតក្នុងភូមិរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកេីតហេតុជនបង្កបានមកផឹកសុីជាមួយមិត្តភក្តិនៅក្នុងបន្ទប់ខាងលើមានគ្នាចំនួន៤នាក់ ពេលកំពុងផឹកនោះជនបង្កបាននិយាយថាពិបាកចិត្តណាស់ ប៉ុន្តែមិនដឹងថាពិបាកចិត្តរឿងអ្វីទេ​ លុះមួយសន្ទុះក្រោយមកជនបង្កបានចេញក្រៅបន្ទប់ដកកាំភ្លើងបាញ់ចំនួន ១ គ្រាប់​ រួចចូលទៅក្នុងបន្ទប់បាញ់ចេញតាមមាត់ទ្វារទៅលើចំនួន ២គ្រាប់ទៀតបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រស់នៅជាប់បន្ទប់ជួល ។

ដោយឃើញហេតុការណ៍ខាងលើនោះ ដែរម្ចាស់ផ្ទះបានខលហៅខាងសមត្ថកិច្ចមូលដ្ធានឲ្យចុះជួយអន្តរាគមន៍ និងឃាត់ខ្លួនបានជនបង្កភ្លាមៗ រួមមានវត្ថុតាងមួយចំនួន រួមមានម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ សេ១២៥ ដែលពាក់ផ្លាកលេខ ភ្នំពេញ1BC-0835 និងមានកាំភ្លើង ១ ដើមទៀតផងដែរ។

ជនបង្កមានឈ្មោះ សោម ពិសិដ្ធ ភេទប្រុស អាយុ ៣៦ ឆ្នាំមុខរបរ ជាយោធា កងឯកភាពទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការឋានៈវរសេនីយ៍ត្រី អត្តលេខ ០១៦៨២៨ ប្រើប្រាស់អាវុធខ្លី ម៉ាកK៥៩ លេខ៧២៦១។

​បច្ចុប្បន្នជនបង្ករួមទាំងវត្ថុតាងត្រូវបាននគរបាលឃាត់ខ្លួន និង​សាកសួររឿងលម្អិតនៃការផ្ទុះអាវុធនេះ៕ដោយ៖ សា មេត

spot_img
×