Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​អេតចាយ​១​គ្រឿងផ្ទុះ​ឆេះ​រអិល​ចេញពី​ឃ្លាំង​ឆាបឆេះ​សង្ស័យ មកពី​ឆ្លង​ប្រព​ន្ធ័​ភ្លើង​

spot_img

​ភ្នំពេញ ​៖ រថយន្ត​ដឹកទំនិញ​អេតចាយ​១​គ្រឿង​នៅ​សុខៗ​ស្រាប់តែ​ផ្ទុះ​ហើយ​រអិល​បុក​ទ្វារ​ចេញមក​ខាងក្រៅ​ឃ្លាំង​ក៏បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ សង្ស័យ​ឆ្លង​ប្រ​ព័​ន្ទ​ភ្លើង បង្ក​ឲ្យ មានការ​ភ្ញាក់ផ្អើល​ដល់​ម្ចាស់​ឃ្លាំង និ​ប្រជាពលរដ្ឋ ជាខ្លាំង​។​

​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ២​និង ៣០​នាទី ទៀបភ្លឺ​ឈានចូល​ថ្ងៃ​ចន្ទ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ ២១៧ ក្នុង​សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
​ត្រង់ចំណុច​ឃ្លាំង​អេតចាយ​ដ៏​ធំ នៅតាម​បណ្តោយ​ផ្លូវ ២១៧ ទល់មុខ និង​កា​រ៉ា​ស់​សាំង​កាល់​តិច​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញរ រថយន្ត​ដឹក​អេតចាយ​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 3D-5486 ខាងលើនេះ​ស្ថិតនៅក្នុង​ឃ្លាំង​ដូច​សព្វដង លុះ​មកដល់​ពេល​ម៉ោង​កើតហេតុ​ខាងលើ​ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ ហើយ​រថយន្ត​នោះ​ក៏​រអិល​បុក​ទ្វារ ចេញមក​ខាងក្រៅ​ឃ្លាំង​បង្ក​ឲ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​និង​ស្លន់ស្លោ​ដល់​ប្រជាពលរដ្ឋ រត់​ទៅយក​បំពង់​អគ្គិភ័យ​មក​បាញ់​អស់​ជាច្រើន​បំពង់​និង​យក​ទឹក​ធុង​ជះ​ទើប​រលត់ទៅវិញ​ជា​ស្ថាពរ​។​

​ករណី​ខាងលើនេះ​មិនបាន​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ទេ​។ ប្រភពពី​កន្លែងកើតហេតុ​ខាងលើ​បាន​បន្ថែមទៀតថា ហេតុការណ៍​នេះ​សង្ស័យ​មកពី​ឆ្លង​ប្រព័ន្ធ​ភ្លើង​រថយន្ត និង​មិនបាន​ដោះ​ចង្កឹះ​លេខ ទើប​បណ្តាល​ឲ្យ​ឆេះ​បែបនេះ​។​

​សូមបញ្ជាក់ថា​ហេតុការណ៍​នេះ​មិន​បណ្តាល​ឲ្យ​មាន​នរណាម្នាក់​រងរបួស​ទេ ហើយក៏​មិនមាន​ការ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ដែរ​។​

​ប្រជាពលរដ្ឋ​ដែរ​ស្នាក់​នៅក្បែរ​ឃ្លាំង​អេតចាយ​ខាងលើ បាន​សំណូមពរ​ឲ្យ​ម្ចាស់​ទីតាំង​មេត្តា​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ត្រូវមាន​បំពង​ពន្លត់​អគ្គិភ័យ​ការពារ​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ទាន់ពេលវេលា​ដូច​ករណី​ខាងលើនេះ​៕ ដោយ​៖​សា មេ​ត​

spot_img
×