Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី បាន​ជាង​២​ម៉ឺន​នាក់ ក្នុងចំណោម​១៥​ម៉ឺន​នាក់ ,​មន្ត្រី​ចុះឈ្មោះ​សម្រុក​ចុះ​ផ្សព្វផ្សាយ

spot_img

បន្ទាយមានជ័យ : ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​នៅ​បន្ទាយមានជ័យ​បាន​ជាង​២​ម៉ឺន​នាក់ ក្នុងចំណោម​ជាង​១៥​ម៉ឺន​នាក់​។ ក្នុងចំណោម​ឃុំ​សង្កាត់​ទាំង​៦៥ នៃ​៩​ស្រុក​-​ក្រុង មន្ត្រី​ចុះឈ្មោះ​និង​មន្ត្រី​គជខ និយាយថា នៅ​សង្កាត់​ប៉ោយប៉ែត​និង​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត មាន​អ្នក​ចុះឈ្មោះ​ច្រើនជាងគេ​។​

​លោក ហី គឹម​សេង ប្រធាន​លេខាធិការដ្ឋាន​គណ​:​ក​ម្មា​ធិ​ការ​ខេត្ត​រៀបចំ​ការបោះឆ្នោត​(​គជខ​)​ខេត្តបន្ទាយមានជ័យ​អោយដឹង​ថ្ងៃទី​១២​តុលា​ថា ពី​ការចាប់ផ្តើម​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​នា​ថ្ងៃទី​១​ខែកញ្ញា​ដល់​ថ្ងៃទី​៩​តុលា កន្លងមកនេះ នៅ​គ្រប់​ឃុំ​សង្កាត់​មាន​អ្នក​ចុះឈ្មោះ​ថ្មី​បាន​២១.២៨១​នាក់ ក្នុងចំណោម​អ្នក​ត្រូវ​ចុះឈ្មោះ​ដែល​ប៉ាន់ស្មាន​ប​ជាង​១៥​ម៉ឺន​នាក់ ។

​មន្ត្រី​ចុះឈ្មោះ​និង​មន្ត្រី​គណបក្សនយោបាយ​អោយដឹងថា ចំនួន​ចុះឈ្មោះ​នេះ​នៅ​តិច ខណ​:​រយ​:​ពេល​ចុះឈ្មោះ​សល់​មិន​ដល់​១​ខែ​ទៀត​នោះ​(​ថ្ងៃទី​១​កញ្ញា​ដល់​៩​វិច្ឆិកា​២០១៧ )​។​នោះ​មកពី​ពលរដ្ឋ ពិសេស​ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ​មិន​មក​ចុះឈ្មោះ​, អ្នក​ចុះឈ្មោះ​គ្មាន​ជំនឿ​លើ​ការបោះឆ្នោត​ខាងមុខ និង​ដោយសារ​ស្ថានការណ៍​នយោបាយ​អាប់អួរ​នៅ​ក​ម្ពូ​ជា​និង​និតិ​វិធី​ចុះឈ្មោះ​ស្មុ​គ្រ​ស្មាញ​។​ល​។​

​សូម​រំលឹកថា កាល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​កាលពី​ថ្ងៃទី​៤​មិថុនា​២០១៧ កន្លងមក​មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​៣២៣.៦៥៦​នាក់ (​នៃ​ពលរដ្ឋ​ក្នុង​ខេត្ត​ជាង​៨០០.០០០​នាក់​)​។​

​មន្ត្រី​អាជ្ញាធរ មន្ត្រី​ចុះឈ្មោះ​និង​មន្ត្រី​គណបក្សនយោបាយ​បាន​អំពាវនាវ​ជា​សាធារណ​: ថា​ពេលវេលា​ចុះឈ្មោះ​បោះឆ្នោត​សល់​មិន​ដល់​១​ខែ​ទេ​(​ថ្ងៃទី​៩​វិច្ឆិកា​២០១៧) ដូច្នេះ​បងប្អូន​ពលរដ្ឋ​ចាស់​ដែល​មិនបាន​ចុះឈ្មោះ​បោះឆ្នោត​កន្លងមក និង​យុវជន​នារី​ដល់​អាយុ​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​អោយ​រួសរាន់​បំផុត​។​

​អំពី​ដំណើរ​ការធ្វើ​ប​ច្ចប្ប​ន្ន​ភាព​ដោយ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នេះ លោក លឹម រី ប្រធាន​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​សង្កាត់​ប៉ោយប៉ែត​អោយដឹង ថ្ងៃទី​១២​តុលា​ថា នៅ​សង្កាត់​ដែលមាន​ពលរដ្ឋ​ច្រើនជាងគេ​ក្នុង​ខេត្ត​នេះ មាន​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ក៏​អាច​ថា​ច្រើនជាងគេ​ដែរ​។ ឯ​នៅ​សង្កាត់​ផ្សារកណ្តាល ក៏មាន​អ្នក​ឈ្មោះ​ច្រើន​ដែរ​។​

​សូមបញ្ជាក់ថា អ្នក​ចុះឈ្មោះ​ថ្មី​ដែលមាន​សមាស​ភាពជា ពលរដ្ឋ​ចាស់​មិនបាន​ចុះឈ្មោះ​,​អ្នក​ខ្វះ​បែបបទ​ឯកសារ​ចុះឈ្មោះ​កន្លងមក​,​អ្នក​ដល់​អាយុ​ថ្មី ,​អ្នក​កែប្រែ​ទិន្នន័យ​,​ពលរដ្ឋ​ជា​ពលករ​ខ្មែរ​មកពី​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាដើម​៕ដោយ : បន្ទាយ​

spot_img
×