Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​មនុស្ស​៣​នាក់​ជាមួយនិង​គ្រឿងញៀន​ជិត​១​គីឡូក្រាម​

spot_img

​ភ្នំពេញ​៖ ក្រោម​ការចង្អុលបង្ហាញ​ពី​ឧ​ត្ត​ម​សេនីយ៍​ស្នងការ និង​មានការ​សម្របសម្រួល​ពី​លោក​កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ សហការ​ជាមួយ​ការិយាល័យ​គ្រឿងញៀន​ខេត្ត នៅ​រសៀល​ថ្ងៃទី​១២ ខែកក្កដា បាន​ចុះបង្ក្រាប​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅ ភូមិ​ព្រែ​កតា​ថឹ​ង ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី​។​

​អធិការនគរបាល​ក្រុង​ក្រចេះ​លោក​វរសេនីយ៍ឯក អេង ហឿន បានអោយដឹងថា ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ៖ ១.​ឈ្មោះ ឈាវ សុ​ី​នា អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ២.​ឈ្មោះ ហ៊ួ​ន ប៊ុន​ធិ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​អ្នក​ទាំង​២​មាន​ទីលំនៅ ភូមិ​ព្រែ​កតា​ថឹ​ង ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​) ។​៣.​ឈ្មោះ ម៉ាន វ៉ា អាយុ ៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្តក្រចេះ ។​

ជាមួយគ្នានេះ​ក៏បាន​ដកហូត​វត្ថុ​តាម​រួមមាន ៖ ម្ស៉ៅ​ក្រាម​ពណ៌​ស​(​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន ១១​កញ្ចប់ (​ធំ​៩​កញ្ចប់​,​តូច​២​កញ្ចប់​) ជិត​១​គីឡូក្រាម​។​
​ថ្នាំ​គ្រាប់​(​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន ១៦៩​គ្រាប់​(​ពណ៌​ផ្កាឈូក ចំនួន​១៦៨​គ្រាប់ ពណ៌​ខៀវ ចំនួន​០១​គ្រាប់​។​
​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ចំនួន​០២​គ្រឿង​។ ទុយោ​សម្រាប់​ចូក​រំលែក​គ្រឿងញៀន ចំនួន​០២ និង​ថង់​សម្រាប់​ច្រក​រំលែក​គ្រឿងញៀន​មួយចំនួន​។​

បច្ចុប្បន្ន​ជនសង្ស័យ​៣​នាក់ និង វត្ថុតាង ត្រូវបាន​ឃាត់ និង រក្សា​ទុកជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕ ដោយ​៖​កូ​ឡាប​

spot_img
×