Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង​វៀតណាម បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឲ្យបាន​ល្អ​ថែមទៀត​លើ​ការងារ​ចារ​កម្ម​

spot_img

ភ្នំពេញ ៖ កម្ពុជា​-​វៀតណាម​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឲ្យបាន​ល្អ​ថែមទៀត​រវាង​អគ្គនាយកដ្ឋាន​ចារកម្ម​វៀតណាម និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា ហើយ​ភាគី​ទាំងពីរ ក៏​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​ទិសដៅ​ការងារ​កន្លងទៅ ពិសេស​បន្ត​កិច្ចសហប្រតិបត្តិការ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ ឲ្យ​កាន់តែ​ល្អ​ថែមទៀត ។​

​នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៨​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោកនាយ​ឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការ​រង​នគរបាលជាតិ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក​ម ឧត្តមសេនីយ៍ទោ TRAN MINH DUNG អគ្គនាយក​ស្តីទី នៃ​អគ្គនាយកដ្ឋាន​ចារកម្ម​វៀតណាម ។​

​ក្នុងជំនួប​នោះ​លោក​ឧត្តមសេនីយ៍ទោ TRAN MINH DUNG អគ្គនាយក​ស្តីទី នៃ​អគ្គនាយកដ្ឋាន​ចារកម្ម​វៀតណាម បាន​មានប្រសាសន៍ថា កម្ពុជា​-​វៀតណាម គឺជា​ប្រទេស​ជិតខាង​គ្នា ដូច្នេះ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ គឺជា​ការងារ​សំខាន់ ។​លោក​បាន​បន្តថា ជំនួប​លើក​នេះ គឺ​ដើម្បី​បូកសរុប​លទ្ធផល​ការងារ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ ជាពិសេស​បង្កើន និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឲ្យបាន​ល្អ​ថែមទៀត​រវាង​អគ្គនាយកដ្ឋាន​ចារកម្ម​វៀតណាម និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា ។​

​ក្នុងជំនួប​នោះ​ដែរ លោក នាយ​ឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការ​រង​នគរបាលជាតិ បាន​មានប្រសាសន៍​លើកឡើង​អំពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​នគរបាល​វៀតណាម ជាពិសេស​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​អគ្គនាយកដ្ឋាន​ចារ​កម្ម ដែល​កន្លង​ទៅ​បាន​ផ្លាស់ប្តូរ​ព័ត៌មាន និង​បទពិសោធន៍ ពាក់ព័ន្ធ​នឹង​កិច្ចការ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ នៃ​ប្រទេស​ទាំង​ពីរ ។​

​លោកនាយ​ឧត្តមសេនីយ៍ ថោង លីម មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​-​វៀតណាម រក្សាបាន​នូវ​ស្ថេរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់ ហើយ​កិច្ចសហប្រតិបត្តិកា​ររ​វាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​អគ្គនាយកដ្ឋាន​ចារ​កម្ម ក៏​មាន​លក្ខណៈ​ប្រសើរ​ផងដែរ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×