Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ងាត់ៗ​! ស្រាប់តែ លោក វង្ស ណ​យ ប្រកាស​លាឈប់​ពី​ប្រដាល់ ព្រោះ​ល្បី​តែ​ឈ្មោះ គ្មាន​សល់​អ្វី តែ​មតិផ្ទុយ​មួយចំនួន​បាន​សួរ​យ៉ាង​ចាក់​ដោត​ថា​….

spot_img

​ភ្នំពេញ​៖ អ្នក​ប្រដាល់​កំពូល​កែង កីឡាករ វង្ស ណ​យ បានធ្វើ​ឲ្យ​អ្នកគាំទ្រមានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០ លោក​បានប្រកាស​លាឈប់​ពី​វិស័យ​ប្រដាល់​នេះ ដោយ​លើក​ហេតុផល​ឡើង​ថា វាយ​យូរណាស់​ហើយ ល្បី​តែ​ឈ្មោះ គ្មាន​សល់​អ្វី​ជា​ដុំកំភួន​សោះ​។​

​ជាក់ស្តែង ម្ចាស់​អាជីវកម្ម​ងៀត​ក្របី និង​ជា​អតីត​កីឡាករ​ប្រដាល់ មាន​ដើមកំណើត​មកពី​ខេត្ត​ប៉ៃលិន​រូបនេះ បាន​បង្ហោះ​សារ​លើកឡើង​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ «(​ខ្ញុំ​លាឈប់​ពី​ប្រដា​ល់ហើយ​បងប្អូន​) ខ្ញុំ​វៃ​យូរណាស់​ហើយ ល្បី​តែ​ឈ្មោះ គ្មាន​សល់​អី​ទេ ពេលនេះ​ខ្ញុំ​អស់កម្លាំង​វ៉ៃ​ទៀតហើយ ទើប​ខ្ញុំ​សម្រេចចិត្ត​ឈប់​វៃ​នៅពេលនេះ ព្រោះ​ខ្លាច​ពិការ ខាន​បាន​រកស៊ី​ចិញ្ចឹម​កូន ។ បើ​ខ្ញុំ​ពិការ​ទៅ​គ្មាន​អ្នកណា​ចិញ្ចឹម​កូន​ខ្ញុំ​ទេ (​ជួយ​គាំទ្រ​ងៀត​ក្របី​ខ្ញុំ​ផង​បងប្អូន​)»​។​

​ក្រោយ​ឃើញ វង្ស ណ​យ បង្ហោះ​សារ​បែបនេះ ឃើញថា​មានមតិ​ជាច្រើន​បាន​គាំទ្រ​ការសម្រេចចិត្ត​មួយ​នេះ ដោយ​ក្នុងនោះ​មាន​អ្នកខ្លះ​បាន​លើកឡើងថា «​កី​ទ្បា​ល្អ​ប្រចាំ​ប្រទេស​ដែរ តែ​គ្មាន​អ្នក​ឧបត្ថម្ភ ឈប់​ក៏​ល្អ​ដែរ ទុកពេល​ប្រក​បរបរ​ចិញ្ចឹម​គ្រួសារ​វិញ​ទៅ​ល្អ​ជាង​»​។ តែ​ទោះយ៉ាងណា ក៏​មតិ​មួយចំនួន​តូច​បានបង្ហាញ​ការមិនគាំទ្រ ដោយបាន​លើក​ថា​៖ «​ហេតុអ្វី​ទើប​idol​និយាយ​បែបនេះ​? តើ​រាល់​ការ​ប្រ​គួ​តរប​ស់បង​ទទួលបាន​តម្លៃ​ប៉ុន្មាន​? ហើយ​តើ​បង​យកលុយ​ទាំងនោះ​ទៅណា​?»​។ រីឯ​អ្នក​ខ្លះទៀត បាន​លើកយក​ហេតុផល​ទាំងនេះ​មក​ប្រៀបធៀប​ថា «​វៃ​យូរ​ដែល​ហើយ​ថា​គ្មាន​សល់​អី រឿង សោ​ភ័​ណ្ឌ ឃីម ឌី​មា គេ​អាច​ទិញ​ឡាន​បាន​ជិះ ចុះ​លោក​វៃ​ដូច​គេ​ដែរ ហេតុអ្វី​មិន​សល់​ចាញ់​ទាំង​ក្មេង​ទៀត ឈុត សេរី​វាន់​ថង គេ​នៅ​ក្មេង​គេ​អាច​សល់​ដី​ចុះ​លោក​?» ៕ ដោយ​៖ លឹម ហុង​

spot_img
×