Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភី​លី​ពី​ន​មាន​អ្នកស្លាប់ ១៦២​នាក់​បន្ថែម​ដោយសារ​វីរុស​កូ​រ៉ូ​ណា

spot_img

​ក្រសួងសុខាភិបាល​ភី​លី​ពី​ន នៅ​ថ្ងៃ​ចន្ទ​នេះ​បានប្រកាសថា មាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ១៦២​នាក់ ដែល​វា​គឺជា​តួលេខ​ស្លាប់​ក្នុង​មួយថ្ងៃ​ច្រើន​បំផុត​ក្នុងប្រទេស​។​

​ក្រសួង​បញ្ជាក់ទៀតថា ចំនួន​អ្នកស្លាប់​សរុប​បាន​កើន​ដល់ ១.៥៣៤​នាក់ ខណៈដែល​ករណី​ឆ្លង​សរុប​បានកើត​ន​ដល់ ៥៦.២៥៩​។​

​ភី​លី​ពី​ន​មាន​ប្រជាជន​សរុប​ទាំងអស់​ជាង ១០៦​លាន​នាក់​។​

​សូមបញ្ជាក់ថា នៅក្នុង​តំបន់​អាស៊ាន (ASEAN) ភី​លី​ពី​ន ជា​ប្រទេស​ទី ២​ដែលមាន​ការឆ្លង​ច្រើនជាងគេ​បំផុត​បន្ទាប់ពី ប្រទេស​ឥណ្ឌូនេស៊ី​ដែលមាន​ករណី​ឆ្លង​សរុប ៧៥.៦៩៩ ខណៈដែល​ប្រទេស​ឡាវ មាន​ការឆ្លង​តិចជាងគេ​បំផុត ពោល​ត្រឹមតែ ១៩​ករណី ហើយ​បានជា​សះស្បើយ​ទាំងអស់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​


spot_img
×