Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះ​ខ្លាំងណាស់​! វង្វេង​ពី​ម្ចាស់ ក៏​រត់​ទៅកាន់​គ្លីនិក​ដែល​វា​ធ្លាប់​មកចាក់​ថ្នាំ​តាំងពី​តូច ហើយ​ត្រូវ​ពេទ្យសត្វ​ចាប់​ទុក​ប្រគល់​ឲ្យ​ម្ចាស់​វិញ (​វីដេអូ​)

spot_img

​គ្លីនិក​ពេទ្យសត្វ​មួយកន្លែង នៅក្នុង​ខេត្ត Samut Prakan ប្រទេស​ថៃ បាន​បង្ហោះ​រឿងរ៉ាវ​មួយ ទាក់ទង​សត្វ​ឆ្កែ​១​ក្បាល ដែល​បាន​បែក​ពី​ម្ចាស់ ហើយ​វង្វេង​រក​ផ្លូវ​ទៅផ្ទះ​ពុំ​ឃើញ ក៏បាន​ចូលមក​គ្លីនិក​របស់ខ្លួន ដែល​វា​ធ្លាប់​ត្រូវបាន​ម្ចាស់​យកមក​ចាក់​វ៉ាក់សាំង​កាលពី​នៅ​តូច​។​

​នេះ​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក พุทธรักษา รักษาสัตว์ ตลาดสดนิคมบางปู បាន​សរសេរ​រៀបរាប់​ឲ្យ​ដឹងថា មាន​សត្វ​ឆ្កែ​១​ក្បាល​បាន​បាត់​ខ្លួន​ពី​ម្ចាស់ ហើយ​មិនអាច​ស្វែងរក​ផ្លូវ​ទៅផ្ទះ​វា​បានទេ​។ សត្វ​ឆ្កែ​នេះ​ត្រូវបាន​ម្ចាស់​របស់​វាយ​មកចាក់​វ៉ាក់សាំង​នៅ​គ្លីនិក​តាំងពី​អាយុ​១​ខែ​មកម្ល៉េះ​។ ឥឡូវ វា​មាន​អាយុ​ប្រហែល ៤-៥ ខែ​ហើយ​។ ជំនួយការ​បានឃើញ​វា​នៅ​ម៉ោង​ប្រហែល ២ រសៀល ខណៈ​វា​កំពុង​ប្រតាយ​ទ្វារ​កញ្ចក់ និង​ព្រូស​។ នៅពេលនោះ ពួកគេ​បាន​ចេញមក​មើល និង​បើកទ្វារ​អនុញ្ញាត​ឲ្យ​វា​ចូល​ខាងក្នុង​គ្លីនិក បន្ទាប់ពី​ចំណាំ​មុខ​វា​ដែល​ធ្លាប់​ត្រូវបាន​ម្ចាស់​នាំយក​មកចាក់​វ៉ាក់សាំង​។​

​បុគ្គលិក​ក៏បាន​ទូរស័ព្ទ​ទាក់ទង​ទៅ​ម្ចាស់​របស់​វា ដែល​បន្ទាប់មក បានមក​កាន់​គ្លីនិក​ភ្លាមៗ ហើយ​បង្ហាញ​ក្តីសប្បាយ​រីករាយ​យ៉ាងខ្លាំង​បន្ទាប់ពី​បាន​ជួបនឹង​សត្វ​ចិញ្ចឹម​ជាទី​ស្រលាញ់​របស់​នាង​វិញ​៕

​ប្រែ​សម្រួល​៖ លឹម ហុង​

spot_img
×