Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោគ​ចិត្ត​មែន​! បុរស​ម្នាក់​លបចូល​ទៅ​លួច​ខោអាវ​ទ្រនាប់​ស្រី​ស្អាត ពេល​ប្រជាពលរដ្ឋ​ចាប់បាន ឆ្លើយ​សារភាព​ដ៏​ហួសចិត្ត​ថា​…

spot_img

​ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១១ និង ៤០​នាទី​យប់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ មាន​ហេតុការណ៍​ដ៏​ហួសចិត្ត​មួយ បានកើត​ឡើង​នៅ​ចំណុច​ផ្ទះ​លេខ​១៩៨A ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​រាជធានី​ភ្នំពេញ ដោយ​ជនសង្ស័យ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​បានធ្វើ​សកម្ម​ភាពជា​ញឹកញាប់ លួច​សម្លៀកបំពាក់​នារីៗ​ជាពិសេស​នោះ​អាវ​ក្នុង និង​ខោ​លី​អូ​តែម្ដង​។

​បុរស​រោគ​ចិត្ត​ខាងលើនេះ​មានឈ្មោះ ព្រីង សំរស់ អាយុ ៣៤ ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​នៅ​ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ រូបគេ​ត្រូវបាន​នារី​រងគ្រោះ​ស្រែក​ឆោឡោឡើង លេចឮ​ដល់​ប្រជាពលរដ្ឋ​ជិតខាង ដេញចាប់​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច បន្ទាប់ពី​បានធ្វើ​សកម្មភាព​លបចូល​ទៅ​លួច​សម្លៀកបំពាក់​របស់​នាង (​ខោអាវ​ទ្រនាប់​)​។​

​ប៉ុន្តែ អ្វីដែល​ហួសចិត្ត​ជាខ្លាំង​បំផុត​នោះ គឺ​នៅពេល​សមត្ថកិច្ច​សួរនាំ ជនសង្ស័យ​រូបនេះ​បាន​ប្រាប់ថា រូបគេ​ត្រូវបាន​ជន​មិន​ស្គាល់មុខ​ធ្វើ​មន្តអាគម​ដាក់ ហើយ​តម្រូវ​ឲ្យ​ដើរ​លួច​សម្លៀកកបំពាក់​ស្រីៗ ជាពិសេស​អាវ​ក្នុង និង​ខោ​លី​អូ ទើប​អំពើ​នោះ​ធ្វើ​មិន​ចូល​៕ ដោយ​៖ លឹម ហុង​

spot_img
×