Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​គយ​ថា ៖ បើ​មន្ត្រី​ខ្លួន ​និង​សមត្ថកិច្ច​ស៊ីវិល កងកម្លាំង​មិន​ឃុប​ឃិត​ទេ តាម​ព្រំដែន​គ្មាន​រថយន្ត​និង​ម៉ូតូ​រត់ពន្ធ​ដែរ​

spot_img

បន្ទាយមានជ័យ ៖ មន្ត្រី​គយ​និង​រដ្ឋា​ការ​បាន​ទទូច​សុំ​ជា​ថ្មី​អោយ​សមត្ថកិច្ច​ស៊ីវិល​និង​កងកម្លាំង​តាម​ព្រំដែន​កម្ពុជា ថៃ ជួយ​សហការ​នឹង​មន្ត្រី​ជំនាញ​គយ​ដើម្បី​ទប់ស្កាត់ បង្ក្រាប​ការនាំ​រថយន្ត​និង​ម៉ូតូ​ចូល​រត់ពន្ធ​និង​ខុសច្បាប់ ហើយ​ភាគច្រើន​គេ​យកមក​បាញ់​ពណ៌​និង​ពាក់​ស្លាក​លេខ​ទាហាន​ឬ​នគរបាល​។​

ពោល​បើ​មន្ត្រី​ខ្លួន និង​សមត្ថកិច្ច​ស៊ីវិល កងកម្លាំង​មិន​ឃុប​ឃឹត​នឹង​ឈ្មួញ​ទុច្ចរឹត​ទេ តាម​ព្រំដែន​គ្មាន​រថយន្ត​ និង​ម៉ូតូ​រត់ព​ន្ធ ក៏​ដូច​ទំនិញ​ដទៃ​ទៀត​រត់ពន្ធ​ដែរ ។

លោក​ឆែ សុធា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ ជំនួស​មុខ​លោក​បណ្ឌិត​គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​ស្នើសុំ​ដូច្នេះ​កាល​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៨​នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​ព្រំដែន​តំបន់​បឹង​ត្រកួន​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​ថ្មី ដោយ​លោក​ញឹក ប៊ុន​លេខ ជា​ប្រធាន​ថ្មី ជំនួស​លោក​ជា ប៊ុនថន ប្រធាន​ចាស់​ដែល​ចូល​និវត្តន៍ ។

លោក ជា ប៊ុនថន ប្រធាន​ចាស់​ដែល​ចេញពី​តំណែង​និយាយថា​: ក្នុង​រយ​:​ពេល​កាន់តំណែង​១០​ឆ្នាំ​១​ខែ​និង​២២​ថ្ងៃ​មក​នេះ លោក​និង​សហការី មាន​ភារកិច្ច​ចម្បង​គឺ​ការប្រមូល​ពន្ធគយ​ជូន​រដ្ឋ ជួយ​សម្រួល​លក្ខណ​:​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រ​ដែននិង​បង្ការ​និងប​ង្ក្រា​ប​អំពើ​រត់ពន្ធ​ផ្សេងៗ ។​

ហើយ​ក្នុង​១០​ឆ្នាំ​មកនេះ គយ​ច្រក​នេះ​រក​ចំណូល​ពន្ធគយ​បាន​៤៨.១០៩.៧៥៤.៨០៧​រៀល​។ ដោយឡែក​ក្នុង​ឆ្នាំ​២០១៧ រក​ចំណូល​ពន្ធ​បាន ៩.៥៨៦.៨៣៣.០០០​រៀល ឬ​១​ខែ​ប្រមូលបាន ៧៩៨.៩០២.៧៥០​រៀល​។​បាន​ធ្វើ​ប្លង់​រឹង​ដី​ទីស្នាក់ការ​គយ​ច្រក ពង្រីក​ស្រះ​និង​ជីក​អោយ​ជ្រៅ , បាន​សាងសង់​អគារ​ស្នាក់នៅ​១​ខ្នង​,​បង្កលក្ខណ​:​ងាយស្រួល​នាំ​កសិផល​ចេញ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​ជា​បន្តបន្ទាប់​។​

លោក ញឹក ប៊ុន​លេខ បាន​ឡើងកាន់​តំណែង​ថ្មី បាន​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​ដឹកនាំ​និង​សហការ​បំពេញភារកិច្ច​ថ្មី​ប្រកបដោយ​ការទទួលខុសត្រូវ​និង​មាន​លទ្ធផល​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស​។​ក្នុងនោះ ភារកិច្ច​ស្នូល​គឺ​ការទប់ស្កាត់​បង្ក្រាប​អំពើ​រត់ពន្ធ​គយ ហើយ​ប្រមូល​ពន្ធ​អោយបាន​តាម​ផែនការ​។​

លោក​ង៉ោ ម៉េង​ជ្រួន អភិបាលរង​ខេត្ត​បាន​ថ្លែងថា ដើម្បី​ឆ្លើយតប ទៅ​នឹង​ភារកិច្ច​និង​កិច្ចការ​ដែល​ថ្នាក់លើ​ប្រគល់ជូន​សូម​លោក​ប្រធាន​ថ្មី​ខិតខំ ពង្រឹង​និង​ការកែលម្អ​ជាប្រចាំ​នូវ​ដំណើរការ​គ្រប់គ្រង​ធនធានមនុស្ស គឺជា​កត្តា​សំ​ខាង ចំ​បាច់​ដែល​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យបាន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ ក៏​ចូលរួម​សហប្រតិបត្តិការ​ជាមួយ​ភាគី​ថៃ រួម​គ្នា​អនុវត្តន៍​តាម​បន្ទាត់​ព្រំដែន​ដើម្បី​ត​ភ្ជាប់​។ ហូរ​ទំនិញ​និង​សេវា ពាណិជ្ជកម្ម​ជាមួយ​គ្នា​ឆ្លងកាត់​ព្រំដែន​។​

លោក​ឆែ សុធា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​បាន​និយាយ​បន្ថែម​ថា ៖ ប្រធាន​ថ្មី​និង​មន្ត្រី​ត្រូវតែ​សកម្ម ត្រូវ​ចូលរួម​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជូន​នូវ​ភារកិច្ច​សំខាន់ៗ​ទាំង​៣ របស់​គយ​៖ ១-​ប្រមូល​ចំណូល​ពន្ធ អាករ និង​កម្រៃ​ផ្សេងៗ ជូន​រដ្ឋ​ឲ្យបាន​គ្រប់​ផែនការ ២-​បង្ការ និង​បង្ក្រាប​អំពើ​ពន្ធ ឲ្យបាន​ទទួលលទ្ធផល​ខ្ពស់ ៣-​សម្រួល​ពាណិក​ម្ម​អន្តរជាតិ​អោយបាន​សមស្រប ៕ ដោយ ៖ បន្ទាយ​

spot_img
×