Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កូន​ពីរ​កូន​បី​ហើយ នៅ​ចឹ​ង​ទៀត​! ស្ត្រី​ម្នាក់​ឡើងទៅ​អង្គុយ​នៅលើ​ធ្នឹម​ក្នុងផ្ទះ​ដូច​ខ្មោច​ចងក ពេល​ដឹង​មូលហេតុ​ស្ទើរ​ដាច់​ផ្ងារ​….

spot_img

​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ស្ត្រី​ម្នាក់​បានធ្វើ​ឲ្យ​មហាជន​នៅក្នុង​បណ្តាញ​សង្គម ប៉ះ​សក់​ច្រូង​តែម្តង ខណៈ​ក្រឡេក​មួយ​ភ្លែត នាំ​ឲ្យ​គេ​គិត​ស្មានថា​ជា​ករណី​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន នៅលើ​ធ្នឹម​ឈើ​ផ្ទះ​របស់គាត់ តែ​លុះ​ដល់ពេល​ដឹង​ការពិត គឺ​មិនមែន​បែបនេះ​ទេ តែ​ជា​ករណី​ដ៏​ហួ​ចិត្ត​បំផុត ដែល​អាច​និយាយបានថា​ចម្លែក​គ្មាន​ពីរ​ក្នុង​លោក​។​

​ទន្ទឹមនឹង​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នេះ​ផងដែរ ក្នុងនោះ​ក៏មាន​មនុស្ស​ជាច្រើន បាន​មានការ​ងឿងឆ្ងល់​ជាខ្លាំង​ថា តើ​មូល​ហេតុអ្វី​ដែរ ទើបបានជា​ជំរុញ​ឲ្យ​ស្ត្រី​រូបនេះ​សម្រេចចិត្ត​ឡើងទៅ​អង្គុយ​ដូច​ខ្មោច​ចងក​នៅលើ​ធ្នឹម​ក្នុងផ្ទះ​បែបនេះ ហើយ​ថែមទាំង​បាន​បញ្ចេញ​នូវ​ទឹកមុខ​ដ៏​ក្រៀមក្រំ​គួរ​ឲ្យ​អាណិត​ទៀតផង​។​

​យ៉ាងណាមិញ ដើម្បី​បកស្រាយ​នូវ​មន្ទិល​ខាងលើនេះ បុរស​ជា​ប្តី​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ បង ចិន បាន​សរសេរ​រៀបរាប់​ប្រាប់​ពី​មូលហេតុ​ឲ្យ​ដឹងថា​៖ «​តាមពិត​អញ្ចឹង​សោះ ចង់​ដើរលេង​មិន​ប្រាប់​ប្តី​ទេ ចេះ​ធ្វើ​អា​វិធី​ចម្លែកៗ​ឲ្យ​ប្តី​ចង់​លួស​ព្រលឹង ហីៗ​ៗ​ៗ​ៗ​អាសូរ​តែ​កូនពៅ​ទៅ កូន​បង​សោះ​»៕ ដោយ​៖ លឹម ហុង​


spot_img
×