Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខុទ្ទកាល័យ​សម្តេចនាយករដ្ឋមន្ត្រី ​​ទទួលយក​ញត្តិរបស់តំណាង​សហជីព និង​កម្មករ​​៥០​នាក់

spot_img

ភ្នំពេញ៖ តំណាង​សហជីព និង​កម្មករ​ប្រមាណ​៥០​នាក់ បានរួម​គ្នា​ដាក់​ញ​ត្តិ្ត​នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ ដោយបានស្នើដល់​រាជរដ្ឋាភិបាល​កម្ពុជា ​ជំរុញ​ដល់​និយោជក​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​ ឱ្យ​បើកប្រាក់​រំលឹក​អតីតភាព​ការងារ​ដល់ក​ម្មកររ​បស់​ខ្លួន ​ហើយតំណាង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​បាន​ទទួលយក​ញត្តិ​នោះ។

បើតាមមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០​នេះ តំណាង​សហជីព និង​កម្មករ​ប្រមាណ​៥០​នាក់ ដែល​មកពី​វិស័យ​ផ្សេងៗ​គ្នា បានរួម​គ្នា​ដាក់​ញ​ត្តិ្ត​នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​។

ញត្តិ​នោះ​ស្នើ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ជំរុញ​ដល់​និយោជក​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​ឱ្យ​បើកប្រាក់​រំលឹក​អតីតភាព​ការងារ​ដល់ក​ម្មកររ​បស់​ខ្លួន​ដែល​ពួកគេ​ត្រូវ​ទទួលបាន​មុន​ឆ្នាំ​២០១៩ និង​ប្រាក់​រំលឹក​អតីតភាព​ការងារ​ក្នុង​ឆ្នាំ​២០២០ សម្រាប់​កម្មករ​គ្រប់​វិស័យ​ទាំងអស់​ដើម្បីឱ្យ​ពួកគេ​អាច​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ក្នុងអំឡុង​ពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

តំណាង​ខុទ្ទកាល័យសម្តេច​នាយករដ្ឋមន្ត្រី​បាន​ទទួលយក​ញត្តិ​នោះ ៕ ដោយ៖កូឡាប​

spot_img
×