Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតថា​វីរុស​កូ​រ៉ូ​ណា​ជា​រឿង​បោក​បញ្ឆោត ទីបំផុត​បុរស​អា​មេ​រិច​ម្នាក់​ស្លាប់ ក្រោយ​ចូលរួម​ពិធីជប់លៀង COVID-19

spot_img

​បុរស​អា​មេ​រិច​វ័យ ៣០​ឆ្នាំ​ដែល​មកពី​រដ្ឋ Texas បាន​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា ក្រោយពេល​ចូលរួម​ក្នុង​ពិធីជប់លៀង COVID-19 ដែល​រៀបចំ​ធ្វើ​ដោយ​អ្នក​ឆ្លង​វីរុស​ម្នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​វេជ្ជបណ្ឌិត​ម្នាក់​។​

​អ្នកស្រី Jane Appleby ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​នៃ​មន្ទីរពេទ្យ Methodist ក្នុង​ទីក្រុង San Antonio បាន​និយាយថា បុរសរងគ្រោះ​បានគិត​ថា​វីរុស​ជា​រឿង​បោក​បញ្ឆោត បើទោះបីជា​វា​បានសម្លាប់​ពលរដ្ឋ​អា​មេ​រិច​ជាង ១៣៥.០០០​រហូតមកដល់​ពេលនេះ​។​

​អ្នកស្រី Appleby និយាយ​ក្នុង​វីដេអូ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​មេ​រិច​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា “​បុរស​នោះ​គិតថា​ជំងឺ​នោះ​ជា​រឿង​បោកប្រាស់​។ គាត់​គិតថា គាត់​នៅ​ក្មេង ហើយ​អាច​យកឈ្នះ​ជំងឺ​បាន និង​មិន​ប៉ះពាល់​ដោយសារ​ជំងឺ​នោះឡើយ​”​។​

​អ្នកស្រី​បន្ថែមថា អ្នកជំងឺ​ក្មេងៗ​ជារឿយៗ មិនបាន​ដឹងថា​ពួកគេ​ឈឺ​ខ្លាំង​ប៉ុណ្ណា​ឡើយ​។​

“​ពួកគេ​មើលទៅ​ហាក់​មិន​ឈឺ​ខ្លាំង​ឡើយ ប៉ុន្តែ​នៅពេល​អ្នកពិនិត្យមើល​ក​ម្រិ​ត​អ៊ុក​ស៊ី​ហ្ស៊ែ​ន​ពួកគេ និង​ការធ្វើ​តេស្ត​នៅ​មន្ទីរពិសោធន៍ ពួកគេ​ពិតជា​មានការ​ឈឺធ្ងន់ធ្ង​រ​ជាង​អ្វីដែល​យើង​មើលឃើញ​”​។​

​សូមបញ្ជាក់ថា អា​មេ​រិច​ជា​ប្រទេស​ដែលមាន​ការឆ្លង និង​ស្លាប់​ដោយសារ​វីរុស​ច្រើនជាងគេ​បំផុត​ក្នុង​ពិភពលោក​។ រហូតមកដល់​ពេលនេះ ប្រទេស​ដែលមាន​ប្រជាជន​សរុប​ជាង ៣៥០​លាន​នាក់​នេះ​មាន​អ្នក​ឆ្លង​ជាង ៣,៣៧​លាន​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

spot_img
×