Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករ​ជា​ប្តី សម្លាប់​ប្រពន្ធ ដោយ​យក​ពូថៅ​ញាត់​ចូលក្នុង​មាត់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​(វីដេអូ)

spot_img

​ភ្នំពេញ​៖ ឃាតករ​ដែល​សម្លាប់​ប្រពន្ធ​ខ្លួនឯង ហើយ​យក​ពូថៅ​ញាត់​ចូលទៅក្នុង​មាត់​ប្រពន្ធ​នោះ រួច​រត់​គេចខ្លួនបាត់​រយៈពេល​២​ថ្ងៃ ត្រូវបាន​សមត្ថកិច្ច​ខ​ណ្ឌ​មានជ័យ ឃាត់ខ្លួន​ហើយ​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០​នេះ ។​

​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ កើតឡើង​នៅវេលា​ម៉ោង ៧ យប់ ថ្ងៃ​សៅរ៍ ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​បេតុង​ស្តិ​ត​នៅត្រង់ចំណុច​ក្នុង​ខ្ទម​សង់​លេ​ី​ដី​ឡូ​មួយកន្លែង នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​សព​ស្ត្រី​រងគ្រោះ​ខាងលើ​មិនទាន់​ស្គាល់​អត្តសញ្ញាណ ដោយមាន​វ័យ​ប្រហែល​៣០​ឆ្នាំ សព្វថ្ងៃ​ស្នាក់​ស្ត្រី​រងគ្រោះ​ស្នាក់​ក្នុង​ខ្ទម​ជាមួយនិង​ប្តី​នៅត្រង់ចំណុច​កើតហេតុ និង មានមុខ​របរ ជា​អ្នក​រើស​អេតចាយ​ជាមួយគ្នា ។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​ស្ត្រី​ម្នាក់​បាន​ដេកស្លាប់​ក្នុង​ខ្ទម តែ​មិនដឹងថា​ជា​ករណី​អ្វី​ពិតប្រាកដ ទើប​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ពិនិត្យ​មើលឃើញ​មាន​ដង​ពូថៅ​នៅក្នុង​មាត់​ជនរងគ្រោះ និង​មាន​ស្នាម​ឈាម​តិចតួច​ផងដែរ ទើប​រាយការណ៍​ប្រាប់​បន្ត​ដល់​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​ខណ្ឌ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​ក្រុង រួមទាំង​គ្រូពេទ្យ​ជំនាញ​ចុះមក​ពិនិត្យ ទៅលើ​ស្ត្រី​ដែល​ស្លាប់ ហ​ហើយ​ក្នុង​ហេតុការណ៍​ខាងលើ​នេះដែរ មិនឃើញ​បុរស​ត្រូវជា​ប្ដី នៅ​កន្លែងកើតហេតុ​នោះទេ ហើយ​ជនរងគ្រោះ​ក៏​គ្មាន​សាច់ញាតិ​ផងដែរ ។​

​បន្ទាប់ពី​មន្ត្រី​ជំនាញ​កោសល្យវិច័យ​បាន​ពិនិត្យ​ទៅលើ​សព​ជនរងគ្រោះ​ជាង​២​ម៉ោង ទើប​បញ្ជាក់​ឲ្យ​ដឹងថា ជនរងគ្រោះ​ត្រូវបាន​ឃាតករ យក​ដង​ពូថៅ​ញាត់​មាត់ បណ្ដាល​ឲ្យ​ស្លាប់ និង​ដាក់​ការសង្ស័យ​ជំហាន​ដំបូង គឺជា​ប្ដី​របស់​ជនរងគ្រោះ​តែម្ដង ៕​ដោយ​៖​កូ​ឡាប​



spot_img
×