Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មក​ស្គាល់​លោក វ័រ សារុន សិល្បករ​ជំនាន់​ដើម (​ម្ចាស់​បទ​៖ ម៉ាក់​ស៊ី​នារី​ថ្មី​) និង​ជា​ឪពុក​របស់លោក Jimmy Kiss

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ចន្ទ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​លោក វ័រ សារុន សិល្បករ​ជំនាន់​ដើម (​ម្ចាស់​បទ​៖ ម៉ាក់​ស៊ី​នារី ថ្មី​) និង​ជា​ឪពុក​របស់លោក Jimmy Kiss ។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​សេចក្តី​សប្បាយរីករាយ​ជា​អនេក ដែល​បាន​ជួប​សំណេះសំណាល​ជាមួយ​សិល្បករ​ជំនាន់​ដើម ដែល​នៅរស់​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត ឬ ហៅថា “​របប​ខ្មែរក្រហម​” និង​បាន​ថ្លែង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទំនុកច្រៀង និង​សំឡេង​ដ៏​ក្រអួន​ក្រអៅ​របស់លោក វ័រ សារុន ដែល​បាន​បន្សល់ទុក​នូវ​កេរ្តិ៍មរតក​វប្បធម៌​ជាតិ​ដ៏​មានតម្លៃ​មិន​ឤ​ច​កាត់ថ្លៃ​បាន​សម្រាប់​កូនចៅ ជំនាន់​ក្រោយ​។
​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានប្រគល់​ថវិកា​មួយចំនួន​ជូន លោក វ័រ សារុន សម្រាប់ ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ក៏ដូចជា​សម្រួល​ដោះស្រាយ​ដល់​ការលំបាក​បាន​មួយចំណែក​ផងដែរ​។​

​សូម​ជម្រាបជូន​ថា​៖ សិល្បករ​ជើងចាស់ លោក វ័រ សារុន បច្ចុប្បន្ន​មាន​វ័យ​៧៣​ឆ្នាំ​ហើយ លោក​បាន​រៀបការ​មានកូន​ស្រី​ពីរ​នាក់ និង​កូនប្រុស​ពៅ​ម្នាក់​មានឈ្មោះ សារុន កល្យាន ឬ Jimmy Kiss​។ លោក​បាន ចៀង​បទ​ចម្រៀង​ជាច្រើន​ដែល​នៅក្នុង​នោះ​រួមមាន​៖ បទ “​ម៉ាក់​ស៊ី​នារី​ថ្មី​” នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ ផងដែរ​។

:::​ទស្សនា និង​ស្តាប់​បទ​ចម្រៀង​លោក វ័រ សារុន​៖
​ម៉ាក់​ស៊ី​នារី​ថ្មី​៖ https://www.youtube.com/watch?v=9AsRGISZ1wY (https://www.youtube.com/watch?v=9AsRGISZ1wY)
​ជីវិត​ថ្មី​៖ https://www.youtube.com/watch?v=FE5L957CZNI (https://www.youtube.com/watch?v=FE5L957CZNI)
​ឪពុក​បំពេរ​៖ https://www.youtube.com/watch?v=5lpH9rOlYqw (https://www.youtube.com/watch?v=5lpH9rOlYqw)៕

ដោយ៖កូឡាប

spot_img
×