Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊យ​ហួស​! ស្ត្រី​ម្នាក់​ធ្វើ​ឲ្យ​ធ្លាក់​បែក​កងដៃ រួច​ក៏​ទន់​ខ្លួន​ដួលសន្លប់​ទៅនឹង​ដី​ភ្លាមៗ ក្រោយ​ដឹង​ពី​តម្លៃ​របស់​វា​ដែល​ថ្លៃ​រហូតដល់​ទៅ​…. (​វីដេអូ​)

spot_img

​ស្ត្រី​ម្នាក់​បាន​ដួលសន្លប់​ភ្លាមៗ បន្ទាប់ពី​យក​កងដៃ​មានតម្លៃ​ប្រមាណ ៤៤.០០០ ដុល្លារ មក​សាក​ពាក់​មើល តែ​ចៃដន្យ បាន​របូតដៃ​ធ្លាក់​ជ្រុះ​បណ្តាល​ឲ្យ​បាក់​២​កំណាត់ នៅ​ហាង​លក់​គ្រឿងអលង្ការ​មួយកន្លែង ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ទីក្រុង Ruili ខេត្ត​យូ​ន​ណាន ប្រទេស​ចិន​។​

​យោងតាម​សារព័ត៌មាន CGTN ស្ត្រី​អ្នកទេសចរ​ម្នាក់ បាន​ចូលទៅក្នុង​ហាង​លក់​គ្រឿងអលង្ការ​ត្បូងថ្ម ហើយ​បាន​លើកយក​កងដៃ ដើម្បី​សាក​ពាក់​។ ប៉ុន្តែ ចៃដន្យ នាង​បានធ្វើ​ឲ្យ​ជ្រុះ​ទៅនឹង​ដី ហើយ​វា​ក៏បាន​បាក់​ជា​២​កំណាត់​។ ដោយ​ដឹង​ពី​កំហុស​ដ៏​ធ្ងន់ធ្ងរ​នេះ ស្ត្រី​រូបនោះ​ក៏បាន​ដួលសន្លប់​ទៅនឹង​ដី​តែម្តង​។​

​កូនប្រុស​របស់​ម្ចាស់​ហាង​ឈ្មោះ Lin Wei បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា «​គាត់​បាន​ដួល ប៉ុន្តែ​សំណាងល្អ គាត់​មិនមាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ​» ។​

​ទោះយ៉ាងណា អ្នកលក់​នៅតែ​ចង់បាន​សំណង​ពី​ការ​របស់​ដែល​បាន​បាក់បែក​នេះ នៅពេលដែល​ស្ត្រី​នោះបាន​ដឹងខ្លួន​។ ប៉ុន្តែ ដំណឹង​ល្អ គាត់​ពុំ​ចាំបាច់​បង់​សម្រាប់​តម្លៃ​ទាំងស្រុង​នោះទេ គឺ​គាត់​ស្នើ​ឲ្យ​បង់​ត្រឹមតែ ២៦.៥០០ ដុល្លារ ប៉ុណ្ណោះ​។ បន្ទាប់មក ភាគី​ទាំង​ពីរបាន​ចរចា​រក​ដំណោះស្រាយ​សំណង​។​

​ទាក់​ទឹង​ហេតុការណ៍​ខាងលើនេះ​ផងដែរ អ្នកខ្លះ​បាន​ស្តីបន្ទោស​ទៅលើ​ស្ត្រី​នោះ​ថា មិនចេះ​ប្រយ័ត្ន ដែល​នាំ​ឲ្យ​មានទុក្ខ​ដាក់ខ្លួន​បែបនេះ​។ តែ​អ្នក​ដទៃទៀត បាន​ចោទប្រកាន់​អ្នកលក់​ថា​លក់​គ្រឿងអលង្ការ​ដ៏​មានតម្លៃ​បែបនេះ​ថា គួរណា​ស់មាន​វិធានការ​ឲ្យ​មាន​ប្រុងប្រយ័ត្ន​ជាមុន ដើម្បី​ជៀសវាង​កើតមាន​ហេតុការណ៍​នេះ​ឡើង​៕ ដោយ​៖ លឹម ហុង​

spot_img
×