Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈាម​ស្រែក​ស្បែក​ហៅ ឃាតករ​យក​ដង​ពូថៅ​ញាត់​មាត់​ប្រពន្ធ រត់គេចខ្លួន​បាន​២​ថ្ងៃ សមត្ថកិច្ច​ចាប់វាយ​ខ្នោះ​

spot_img

​ភ្នំពេញ​៖ ប្តី​កំណាច​សម្លាប់​ប្រពន្ធ​របស់ខ្លួន រត់គេចខ្លួន​បាន​២​ថ្ងៃ ត្រូវ​ប៉ូលិស​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ហើយ​។​

​លោក​វរសេនីយ៍ត្រី ម៉ៅ​សាវឿន បាន​ប្រាប់​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១១​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០​នេះ កម្លាំង​ព្រហ្មទណ្ឌ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​១ បាន​បើក​ការស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម កាលពី​យប់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅនេះ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​មានឈ្មោះ កែវ វណ្ណៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​ដីឡូត៍​ចំណុចកើតហេតុ​ខាងលើ​។​

​ក្រោយពេល​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើនេះ​រួច មក​សមត្ថកិច្ច​បា​នប​ញ្ជូ​ន​មក​ធ្វើ​ការសាកសួ នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​១​។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ខាន​លើ បាន​សារភាពថា រូបគេ​បាន​យក​ដង​ពូថៅ​ញាត់​ចូល​មាត់​ប្រពន្ធ​របស់ខ្លួន បណ្តាល​ឲ្យ​ស្លាប់​ពិតប្រាកដ​មែន មូលហេតុ​ដោយ​រូបគេ ឃើញ​ប្រពន្ធ​របស់ខ្លួន មាន​អាការ​ប្រកាច់ ទើប​គេ​យក​ស្លាបព្រា​ជួយ​គាស់​គល់​ថ្គាម ដោយ​គាស់​មិន​ហើប ទើប​រូបគេ​យក​ដង​ពូថៅ​ជួយ​គាស់ ហើយ​រុក​ញាត់​ចូល​មាត់​បណ្តាល​ឲ្យ​នាង​ស្លាប់ ឃើញ​ដូច្នេះ​រូបគេ​ភ័យ​ពេក ក៏បាន​រត់គេចខ្លួន​តែម្តង​។​

​ក្រោយពេល​គេចខ្លួន បាន​រយៈពេល​២​ថ្ងៃ ទើប​កម្លាំង​សមត្ថកិច្ច បើក​ការស្រាវជ្រាវ ឈានដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​បាន​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុងតែ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​មី​ដា​និង​ផាន់​ណា​

spot_img
×