Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួងពាណិជ្ជកម្ម និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ពិភាក្សា​លើ​គម្រោង​ញត្តិ លុបចោល​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម (GSP) លើ​អង្ករ​នាំចូល​អាមេរិក

spot_img

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បើក​កិច្ចប្រជុំ​ពិភាក្សា និង​ប្រមូល​ធាតុ​ចូល​ជាបន្ទាន់ ទាក់ទង​នឹង​ការ​ការស្នើ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​អាមេរិក (USA Rice Federation) ស្នើ​ដល់​គណៈកម្មាធិការ​ពាណិជ្ជ​កម្ម​អន្តរជាតិ​អាមេរិក (USITC) លើ​គម្រោង​ញត្តិ​លុបចោល​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម (GSP) លើ​អង្ករ​នាំចូល​អាមេរិក​ដែល​ក្នុងនោះ​មាន​អង្ករ​កម្ពុជា​ផងដែរ​» នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឧកញ៉ា អនុប្រធាន​ក្រុមប្រឹក្សាភិបាល (​ស​.​អ​.​ក​) រួមជាមួយ​សមាជិក ស​.​អ​.​ក​ចំនួន ១០ រូប បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​បន្ទាន់ ដើម្បី​ប្រមូល​ធាតុ​ចូល​ទាក់ទង នឹង​ការដែល​សហរដ្ឋអាមេរិក ពិភាក្សា​ចុងក្រោយ លើ​ការលុបចោល​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម (GSP) លើ​អង្ករ​កម្ពុជា ដែល​កិច្ចប្រជុំ​បន្ទាន់​នេះ ដឹកនាំ​ដោយ ឯកឧត្តម ស៊ា​ង ថៃ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​។

​ការរៀបចំ​កិច្ចប្រជុំ​បន្ទាន់​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការដែល​សហព័ន្ធ​ស្រូវ​អង្ករ​អាមេរិក បានស្នើ​ដល់​គណៈកម្មការ​ពាណិជ្ជ​កម្ម​អន្តរជាតិ​អាមេរិក (USITC) ឱ្យ​លុបចោល​បញ្ជី​ទំនិញ​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ស្ថិតក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម (GSP) លើ​ប្រភេទ​អង្ករ​នាំចូល ខណៈដែល​កន្លងមក​ស​ហ​រដ្ឋ​អាមេរិក​រួមមាន ប្រទេស​ថៃ វៀតណាម ប្រេ​ស៊ី​ល ឥណ្ឌា ភូមា និង​កម្ពុជា ។

​តាម​ការលើកឡើង​ពី ឧកញ៉ា សុង សារ៉ន ការ​នាំចូល​អង្ករ​កម្ពុ​ជា ទៅកាន់​សហរដ្ឋអាមេរិក មិនបាន​ប៉ះពាល់​ដល់​កសិករ​សហ​រដ្ឋ​អាមេរិក​នោះទេ ដោយហេតុថា ៖ – ទីមួយ បរិមាណ​នាំចេញ​អង្ករ​កម្ពុជា ទៅកាន់​សហរដ្ឋអាមេរិក គឺមាន​ត្រឹមតែ​ប្រមាណ​២០០០​តោន​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។ – ទី​ពីរ គឺ​ប្រភេទ​អង្ករ ដែល​កម្ពុជា​នាំចូល​ទៅ​អាមេរិក​ជា​ប្រភេទ Indica Rice ប្រភេទ​សរីរាង្គ និង​អង្ករ​ក្រអូប​រំដួល ដែល​ខុសពី​ប្រភេទ​អង្ករ ដែល​កសិករ​សហរដ្ឋ​អាមេរិក​ដាំ​ដុះ ពោលគឺ Japonica Rice និង Carlrose Rice​។

​បន្ថែម​ពីលើ​នេះ លោក យ៉​ន សុវណ្ណ សមាជិក​ក្រុមប្រឹក្សាភិបាល ក៏បានផ្តល់​ធាតុ​ចូល​មួយចំនួន នៃ​គុណសម្បត្តិ​អង្ករ​កម្ពុជា ដែល​ជួយ​ដល់​សុខភាព​អ្នកប្រើប្រាស់ ហើយ​មិនគួរ​លុបចោល​ប្រព័ន្ធ GSP លើ​ការ​នាំចូល​អង្ករ​កម្ពុជា ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក​នោះឡើយ​។​

​ជា​លទ្ធផល បន្ទាប់ពី​អង្គប្រជុំ បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ និង​បន្ត​យកទៅ​ពិភាក្សា​បន្ថែម ជាមួយ​ស្ថាប័ន​គោលនយោបាយ និង​ក្រសួង​ពាក់ព័ន្ធ​នានា នៅពេល​ខាងមុខ ដើម្បី​រក​ដំណោះស្រាយ​សមស្រប​មួយ​៕
​ដោយ​៖​កូ​ឡាប​

 

spot_img
×