Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆេះ​វិហារ​វត្ត​បឹង​ខ្យា​ង ចំ​ថ្ងៃសីល​

spot_img

​កណ្ដាល​៖ ព្រះវិហា​វត្ត ១​ខ្នង​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​ចំ​ថ្ងៃសីល ចំណុច​វត្ត​បឹង​ខ្យា​ង​ភូមិ​ប្រឡាយ ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ថ្ងៃ​ចន្ទ ៨ រោច​ខែអាសាឍ​ឆ្នាំជូត ទោស័ក​ពុទ្ធសករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែកក្កដា​ឆ្នាំ ២០២០ វេលា​ម៉ោង ១១​និង​៤០​នាទី​។

​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា ព្រះចៅអធិការ​វត្ត​ព្រះនាម ជួន មករា មាន​ព្រះជន្ម ៣៧​ព្រះវស្សា គង់នៅ​វត្ត​កើតហេតុ​ខាងលើ​។ ករណី​អគ្គិភ័យ​នេះ បណ្តាល​ឲ្យ​សម្ភារ​ខូចខាត​រួមមានៈ ១-​ព្រះវិហារ ១​ខ្នង មាន​បណ្ដោយ​ប្រវែង​១៦​ម៉ែត្រ ទទឹង​មាន​ប្រវែង ៨​ម៉ែត្រ កម្ពស់ ១៤​ម៉ែត្រ ថ្ម​ក្រោម ដៃរណែង​ឈើ ប្រក់​ខ្បឿងស្រកាលិញ ឆេះ​ខូចខាត​អស់ទាំង​ស្រុង​។ ២-​ព្រះពុទ្ធ​ដិ​មា​ធំ ១​ព្រះអង្គ និង​ព្រះពុទ្ធ​ដិ​មា​តូច​ចំនួន ៧​អង្គ ៣-​ទៀនវស្សា​ចំនួន ៣​គូ ធំ តូច​ចំនួន ២​គូ ៤-​ព្រហ្ម​ចំនួន ៤​ខ្សែ ៥-​កន្ទេល​ចំនួន ៥​ខ្សែ​

​នគរបាល​បាន​បញ្ជាក់ថា មូលហេតុ​នៃ​ការឆេះ គឺ​ទុស្សេ​ខ្សែភ្លើង​ក្រោយ​បា​ឡាំង​ព្រះ​។ ករណីនេះ​បាន​
​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៨​គ្រឿង​ប្រើប្រាស់​អស់​ទឹក ៩​ធុង​ស្មើនឹង ៧៣​ម៉ែត្រ​គីប រថយន្ត​អគ្គិភ័យ​ស្រុក ១​គ្រឿង​
​រថយន្ត​អគ្គិភ័យ​ខេត្តកណ្ដាល​ចំនួន ២​គ្រឿង រថយន្ត​អគ្គិភ័យ​អង្គរក្ស ចំនួន ២​គ្រឿង រថយន្ត​អគ្គិភ័យ​ខាង​ព្រលានយន្តហោះ​ចំនួន ២​គ្រឿង​​រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុន​ឯកជន​ចំនួន ១​គ្រឿង​៕​ដោយ​៖​កូ​ឡាប​


spot_img
×