Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់ បុរស​ម្នាក់​បើករថយន្ត​ទៅបុក​ម៉ូតូ​ពេញទំហឹង ខ្ទាតចូល​ប្រឡាយ​ទឹកស្អុយ ស្លាប់​២ និង​របួសធ្ងន់២នាក់ បញ្ជូនទៅ​មន្ទីរពេទ្យ​

spot_img

​ភ្នំពេញ​៖​យុវជន​ពីរ​នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ បន្ទាប់ពី​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​៣​នាក់ ត្រូវ​រថយន្ត​កាមរី​បា​ឡែ​ន មួយគ្រឿង​បាន​ជ្រុល​ចង្កូត​ទៅបុក​អូស​ជាច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​ធ្លាក់ចូល​ប្រឡាយទឹក​ស្អុយ ទាំង​រថយន្ត​និង​ម៉ូតូ​គួរ​ឲ្យ​រន្ធត់​ណាស់​។ ចំណែកឯ​តៃកុង​រថយន្ត​ក៏​របួសធ្ងន់​ផងដែរ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាល​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ត្រូវ​ថ្ងៃ​ចន្ទ ទី​១៣ ខែកក្កដា ឆ្នាំ​២០២០
​ស្ថិត​តាម​បណ្ដោយ​ផ្លួ​វ​ជាតិ​លេខ​៤ ចំណុច​មុខ​មន្ទីរពេទ្យ​សុ​ភ័​ក្ត​វិសាល​ក្នុង​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សព​យុវជន​ទី​១ មានឈ្មោះ​ច​ន គឹម​ជួរ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាងមាស ស្នាក់នៅ​ផ្ទះជួល​ម្តុំ​អូរ​ឌឹ​ម សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​ចចក​ទី​២ ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​
​ទី​២ ឈ្មោះ​ដួង ចាន់​ធឿន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ និង​ស្នាក់នៅ​ស្រុកកំណើត​ជាមួយគ្នា ទី​៣ អ្នក​ដែល​រងរបួស​ធ្ងន់​ឈ្មោះ​ហ៊ាង សារ៉ាក់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ស្នាក់នៅ និង​ស្រុកកំណើត​ជាមួយគ្នា​។​

​យោងតាម​ប្រភពពី​កន្លែង​កើត បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ បើករថយន្ត​កាមរី​បា​ឡែ​ន​ពណ៌​ស ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 2AQ 3173 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត បោះពួយ​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​រេ​ចង្កូត​មក​ខាងឆ្វេង ចូល​ខាង​ផ្លូវ​ម៉ូតូ​ម៉ា​កនិច មិន​ចាំ​ផ្លាកលេខ ជិះ​ដោយ​យុវជន​៣ នាក់ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​បញ្ច្រាសទិស​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​យុវជន​ពីរ​នាក់​ស្លាប់​ភ្លា​ប់ៗ និង​ពីរ​នាក់​ទៀត​រួមទាំង​តៃកុង​រថយន្ត រងរបួស​ធ្ងន់ ត្រូវ​រថយន្ត​សា​ម៉ុ​យ​ដឹក​យកទៅ​ព្យាបាល​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ដល់​រួច​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង​និង​យក ម៉ូតូ និង​រថយន្ត ទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។​

សូមបញ្ជាក់ សព​ជន​ង​គ្រោះ​ទាំងពីរ​នាក់ ក្រោយពី​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដឹក​យកទៅ​ស្រុកកំណើត នៅ​ខេត្តព្រៃវែង ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖ សា​មេ​ត​

spot_img
×