Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​អង្គារ ទី​ ១៤ ខែកក្កដា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

​​រាសី​ស្រុតចុះ​។​

ការងារ ៖នៅថ្ងៃនេះ​បើ​ប្រកបការងារ​អ្វី​លោកអ្នក​តោង​តែ​ចេះ​មើលមុខ​ក្រោយពី​ព្រោះថា​ផល​មិនល្អ​ងាយ​កើតឡើង​ជាង​សព្វមួយដង​។

ជំនួញ ៖ ការទិញចូល​លក់​ចេញ​ជួប​ផល​លំបាក​ច្រើន ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាចរ​ប្រាក់ចំណេញ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​រស់​ស្រួលខ្លួន​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​ព្រោះតែ​ក្រុមមនុស្ស​អុជអាល​ឬ​ចូលមក​បង្កហេតុ​ដោយ​នាំ​ផ្ទុះ​ជម្លោះ​វិវាទ​ហើយ​ឈានដល់​ការ​ប្រកាប់ប្រចាក់​គ្នា ។​

ស្នេហា ៖ ​​ប្រុស​ស្រី​កើតមាន​ភាព​រកាំរកូស​និង​ចាប់កំហុស​គ្នា​ណាស់ដែរ​៕

ឆ្នាំឆ្លូវ

រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ទទួលជោគជ័យ​និង​បើ​និយាយ​ពី​ធ្វើ​អ្វី​ឱ្យមាន​កំហុស​នោះ​មាន​តិចតួច​មិន​ច្រើន​នោះឡើយ​។

ជំនួញ ៖ លោកអ្នក​គប្បី​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

ឆ្នាំខាល

​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ជានិច្ច​។

ជំនួញ ៖ ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន​ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​ធូរស្រាល​ជាង​មុន​ហើយ​ត្រូវ​ចងចាំ​ថាបើ​កាលណា​មាន​អតិថិ​ន​ជន​ច្រើន​កាលណា​កាន់តែ​ល្អ​កាលនោះ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​បើ​ចង់​ប្រកប​កិច្ចការ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​តែង​ផ្តល់​ផល​អាក្រក់​ច្រើនជាង​ល្អ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ភាព​ផ្អែមល្ហែម​ប្រែជា​ជូរចត់​វិញ​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​ម្នាក់ៗ​មាន​មិន​ស្ទើរ​ក្នុង​ខ្លួន​នោះឡើយ ៕

ឆ្នាំថោះ

​​​រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជួបប្រទះ​នូវ​ភាព​តានតឹង ហើយ​ពិសេស​ងាយ​កើតរឿង​រាវ​ប្រទាំង​ប្រទើស​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ចំពោះ​ក្នុងថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​ការប្រកប​ការងារ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​បើ​ពុំនោះ​ពិតជា​ត្រូវ​រែកពន់​ផល​លំបាក​នៅក្រោយ​វិញ​ជាក់​ជាពុំខាន​។

ជំនួញ ៖ ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនទាន់​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេ​គឺ​អួអាប់​ណាស់​ហើយ​ផល​ចំណូល​នោះ​ទៀតសោត​ក៏​ជួប​ការលំបាក​ដូចនេះ​ទាល់តែ​ខិតខំ​ខ្លាំង​បន្តិច​ទើប​អាច​រកប្រាក់​ចំណូល​គ្រាន់​ធូរចិត្ត​ទៅរួច ។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​រហូត​ក្លាយជា​រឿង​បែកបាក់​៕

ឆ្នាំរោង

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​ថ្ងៃនេះ​បើ​ប្រកបការងារ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​និយាយ​បញ្ឆេះ​ឱ្យ​ក្តៅចិត្ត​ឬ​ទម្លាក់កំហុស​អ្វីមួយ ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​អាច​ចៀសផុត​រឿង​រាវ​អាក្រក់​ទាំងពួង​ទៅរួច​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​មាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​ផង​។

ជំនួញ  លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​មានតែ​រឿង​រាវ​អាក្រក់​កើតឡើង​។​

ស្នេហា ៖ កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​តាម​មិត្តភក្តិ​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​មកវិញ​គ្មាន​នរណា​ជួយ​កើត​៕

ឆ្នាំម្សាញ់

​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​កែប្រែ​ប្រួល​ប្តូរផ្លាស់​ច្រើន​បន្តិច ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​ស្តាប់​គេឯង​ឬ​មើល​គេឯង​ទើប​បញ្ហា​អាក្រក់​នឹងត្រូវ​រត់ចេញ​ហើយ​ផល​ល្អៗ​និង​រត់​ចូល​មកវិញ​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ស្ត្រី​មេផ្ទះ​មិនត្រូវ​មាត់​រអ៊ូរទាំ​ច្រើន​ឡើយ​ព្រោះ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​ស្វាមី​ណាស់​ផង​។

ជំនួញ ៖ មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គ្រាន់បើ​ហើយ​ផល​កម្រៃ​មាន​ចូល​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។

ស្នេហា ៖ កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ហើយ​ប្រឆាំង​គ្នាច្រើន​​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សារ​ផ្លូវចិត្ត​៕

ឆ្នាំមមី

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​គឺ​ងាយ​ទទួលរង​ការប៉ះទង្គិច​និង​កើត​បញ្ហា​ល្អក់កករ​ជាមួយ​អ្នកដទៃ​ណាស់​គប្បី​ប្រយ័ត្នប្រយែង​។​ ចំណែក​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​ព្រោះ​ក្រុមមនុស្ស​ចាំ​ចាប់កំហុស​និង​ព្យាបាទ​យាយី​នោះ​ក៏មាន​ច្រើន​។​

ជំនួញ ៖ ក្នុង​ពេលនេះ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ឥតឈប់ឈរ​ហើយ​ថ្ងៃនេះ​មានការ​ដាំ​ក្បាល​ចុះ​ខ្លាំង ដូច្នេះហើយ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​អាច​ចៀស​ផុតពី​ជម្លោះ​ពាក្យសម្តី​ទាំងពួង​ទៅរួច​។

ការងារ ៖ គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​សូវ​​យក​រឿង​ចាស់​មក​និយាយ​ច្រំ​ដែល​ច្រើន​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​នៅក្បែរ​គ្នា​មិនកើត ៕

ឆ្នាំមមែ

​​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិន​ត្រូវយក​រឿង​សំខាន់​ធ្វើ​ច្រើនពេក​ឡើយ​ពីព្រោះថា​ផលប៉ះពាល់​នៅពេល​ក្រោយ​នោះ​ឃើញថា​មាន​ច្រើន​ចំពោះមុខ​ណាស់​។

ជំនួញ ៖ មានការ​រីកលូតលាស់​ទៅមុខ​គួរ​សមតែ​យ៉ាងណា​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​ការឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​បន្តិច​ព្រោះ​ងាយ​ត្រូវគេ​បោកប្រាស់​ណាស់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​និង​រឿង​រាវ​ច្រើន​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មានការ​ងាយ​ទាំង​ផ្អែមល្ហែម​និង​ជម្លោះ​វិវាទ​៕

ឆ្នាំវក

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖នៅពេលនេះ​មិនមាន​អ្វី​ចូលមកក្នុង​ដំណើរ​ជីវិត​របស់លោក​អ្នក​នាំ​ជួប​ការលំបាក​ក្នុងការ​ឆ្លងកាត់​ទេ​គឺ​ទោះ​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ទោះបីយ៉ាងណា​សម្រាប់​បុរស​នៅ​សប្តាហ៍​នេះ​លោកអ្នក​ជួប​គ្រោះ​យាយី​ច្រើន​បន្តិច​ពិសេស​នាំឱ្យ​កើតរឿង​រាវ​តប់​ប្រ​ម៉​ល់​និង​បញ្ហា​កើតមាន​ចំពោះមុខ​ត្រូវ​ដោះស្រាយ​នោះ​ក៏មាន​ផងដែរ​។

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​រកាំចិត្ត​ច្រើន​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ព្រោះ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ដែរ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​កើត​មានការ​សៅហ្មង​ច្រើន​ពីព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំរកា

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖​ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​រឿង​ប្រាក់កាស​និង​រឿង​ការបណ្តាក់ទុន​អ្វីមួយ​ផង​។

ជំនួញ ៖ ​កំពុងមាន​ភាព​កាក់កប​គួរសម​ហើយ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​កំពុង​ផ្អែម​ល្ហែ​​ម​ប្រពៃ​៕

ឆ្នាំច

​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​បើ​មាន​ណាត់​នរណាម្នាក់​លោកអ្នក​គប្បី​ទៅឱ្យ​បាន​លឿន​ទើប​ប្រសើរ​ពីព្រោះថា​ផល​អាក្រក់​កើតមាន​តិចជាង​ធម្មតា​។​

ជំនួញ ៖ ថ្ងៃនេះ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុង​ការធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​ចរាចរ​បន្តិច​ទើប​ប្រសើរ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេលនេះ​កំពុងផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕

ឆ្នាំកុរ

​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​រី​ក​លូតលាស់​សន្សឹមៗ​ទៅមុខ​គ្រាន់​ជាទី​កក់ក្តៅ​។ ការរស់នៅ​លោកអ្នក​គប្បី​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​ហើយ​មិន​ត្រូវយក​បញ្ហា​អ្នកដទៃ​ទុក​ខ្លួន​ច្រើន​ឡើយ​នាំ​តែ​កើតរឿង​សៅហ្មង​តែប៉ុណ្ណោះ​។​

ជំនួញ ៖ ​ជួប​លើ​ផល​លំបាក​ច្រើន​ព្រោះ​ផល​ចំណូល​រកបាន​ដោយ​តានតឹង​និង​ភាគច្រើន​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស​ជានិច្ច​។​

ស្នេហា ៖ កំលោះ​ក្រមុំ​បើ​មាន​បញ្ហា​អ្វី​បើ​លោកអ្នក​មិនចេះ​ដោះស្រាយ​ទេ​បញ្ហា​រកាំរកូស​ពិតជា​កើតឡើង​ពុំខាន៕

spot_img
×