Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ អញ្ជើញ​ចុះទៅ​ពិនិត្យមើល​ជ្ឈ​មណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី​នៅ​ខេត្តព្រៃវែង​(វីដេអូ)

spot_img

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​នេះ ចុះទៅពិនិត្យ​មើល​ជ្ឈ​មណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី ហើយនឹង​ឆ្លៀតឱកាស​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាកសិករ នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។​

បើតាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister នា​ព្រឹក​ថ្ងៃទី​១៤​កក្កដា​នេះ បាន​ឲ្យ​ដឹងថា “​នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍​ទី ១៤ កក្កដា នេះ ខ្ញុំ​នឹង​ចុះទៅពិនិត្យ​មើល​ជ្ឈ​មណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី ហើយនឹង​ឆ្លៀតឱកាស​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាកសិករ នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​ផងដែរ ប្រសិនបើ​ពេលវេលា​អនុញ្ញាត​”​។​

«​ស្ថានីយ៍​ផលិត​កូន​ត្រី​ពូជ​» នេះ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៨៨ ដោយ​រដ្ឋបាល​ជលផល សហការ​ជាមួយ​អង្គការ​ប៉ា​ដិ​ក លើ​ផ្ទៃដី​១៦​ហិកតា​។ មកដល់​ឆ្នាំ​២០០៨ ក្រសួងកសិកម្ម​បាន​ប្តូរ​ឈ្មោះ​និង​បង្កើត​ទៅជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប​រហូតមកដល់​ស​ព្វ​ថ្ងៃ​។​

​មជ្ឈមណ្ឌល​នេះ បាន​ផលិត​ពូជ​ត្រី​រាប់លាន​កូន​ជា​រៀងរាល់ឆ្នាំ ដូចជា​ត្រី​ឆ្ពិន ត្រី​ប្រា ត្រី​អណ្តែង ត្រី​ទី​ឡា​ព្យ៉ា កង្កែប បង្កង និង​ប្រភេទ​ត្រី​កាប​មួយចំនួនទៀត សម្រាប់​ចែក​ដល់​កសិករ​ចិញ្ចឹម​ទូទាំងប្រទេស និង​លែង​ចូលទៅក្នុង​ដែនទឹក​សាធារណៈ និង​ស្រះ​ជម្រក​ត្រី​សហគមន៍​ជ​ដើម​។​

​សម្តេច​បាន​មានប្រសាសន៍ថា “​យើង​នាំគ្នា​បំផុស​ចលនា​ប្រជាកសិករ ឱ្យចូល​រួម​ដាំ​ដុះ​ដំណាំ​ស្បៀង តាម​គោលការណ៍​អភិវឌ្ឍន៍​បៃតង ចិញ្ចឹមសត្វ និង​វារីវប្បកម្ម ឱ្យបាន​សកម្ម​នៅក្នុង​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដែល​កម្ពុជា​កំពុងមាន​ការអភិវឌ្ឍ ពី​ប្រទេស​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ទៅជា​ក​សិ​-​ឧស្សាហកម្ម​វិញ​នេះ​”៕
​ដោយ​៖​កូ​ឡាប​


spot_img
×