Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យ​ថាមពល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​កម្ពុជា​

spot_img

​រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ទិន ពន្លក បាន​ថ្លែងថា វិស័យ​ថាមពល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​កម្ពុជា​។ ប្រភព​នៃ​ការផលិត​អគ្គិសនី នៅ កម្ពុជា រួមមាន វា​រី​អគ្គិសនី ប្រេង​ឥន្ទ​នៈ​ផូស៊ីល (​ម៉ា​ស៊ូ​ត ប្រេង​ខ្មៅ ធ្យូងថ្ម​) ពន្លឺព្រះអាទិត្យ និង​ជីវម៉ាស់​។​

​ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ថ្លែង​បែបនេះ នៅ ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការរៀប​ច​ប្រព័ន្ធ​វាស់វែង រាយការណ៍ និង ការផ្ទៀងផ្ទាត់ សម្រាប់ គោលនយោបាយ ថាមពល​កកើត​ឡើងវិញ ។​

​សិក្ខាសាលា​នេះ​មាន​គោលបំណង​ដើម្បី​ពិនិត្យ ផ្ទៀងផ្ទាត់ និង​ប្រមូល​នូវ​ធាតុ​ចូល​បន្ថែម​ដើម្បី​រៀបចំ​ប្រព័ន្ធ​វាស់វែង រាយការណ៍ និង ការផ្ទៀងផ្ទាត់ សម្រាប់ គោលនយោបាយ ថាមពល កកើត​ឡើងវិញ​នៅក្នុង​ប្រទេស​កម្ពុជា​។ ឯកឧត្តម ទិន ពន្លក បាន​គូស បញ្ជាក់ថា​៖ វិស័យ​ថាមពល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​កម្ពុជា​។ ប្រភព​នៃ​ការផលិត​អគ្គិសនី នៅ កម្ពុជា រួមមាន វា​រី​អគ្គិសនី ប្រេង​ឥន្ទ​នៈ​ផូស៊ីល (​ម៉ា​ស៊ូ​ត ប្រេង​ខ្មៅ ធ្យូងថ្ម​) ពន្លឺព្រះអាទិត្យ និង​ជីវម៉ាស់​។​

​ក្នុង​ដំណាក់ កាល​ចុង​ក្រោយនេះ ថាមពល​វា​រី​អគ្គិសនី និង​ធ្យូងថ្ម មាន​ទំហំ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ច្រើនជាងគេ ជាមួយ គ្នា​នេះ​ផងដែរ ក៏មាន​វិស័យ​ឯកជន មួយ ចំនួន កំពុង សិក្សា អំពី សក្តានុពល ថាមពល ខ្យល់ នៅ​តំបន់​មាន​សក្កា​នុព​ល មួយចំនួន នៅ​កម្ពុជា ដូចជា នៅ​ភ្នំ​បូកគោ ជាដើម​។ គោលនយោបាយ និង​យុទ្ធសាស្ត្រ ស្តីពី​ការប្រើប្រាស់ ថាមពល កកើត​ឡើងវិញ​ក៏ត្រូវ​បាន​យកចិត្ត ទុកដាក់​យ៉ាងខ្លាំង ដើម្បី​បំពេញតម្រូវការ​ថាមពល និង​មិន​បំពុលបរិស្ថាន​ផងដែរ​។​

​ទោះជា​យ៉ាងណា ការផលិត អគ្គិសនី​ពី​ប្រភព​ឥន្ទ​នៈ​ផូស៊ីល នឹង​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ខ្ពស់ ដែល ជា​បុព្វហេតុ នៃ ការប្រែប្រួល អាកាសធាតុ​។ ការប្រែប្រួល អាកាសធាតុ​នេះ គឺជា​បញ្ហា​អន្តរ​វិស័យ និង​មានការ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច និង ជីវភាព រស់ នៅ របស់ មនុស្សជាតិ នាពេល បច្ចុប្បន្ន ហើយ​ពិភពលោក​បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ​អំពី​បញ្ហា​សកល​នេះ​។​

​ឯកឧត្តម ក៏បាន​បញ្ជាក់ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនាម ជា ភាគី​ហត្ថលេខី​នៃ​អនុសញ្ញា​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ និង ពិធីសារ​ក្យូ​តូ បាន​ខិតខំ​យ៉ាងខ្លាំង ក្នុងការ​អនុវត្ដ អនុសញ្ញា នេះ តាមរយៈ​ការអនុវត្ត​យន្ដការ អភិវឌ្ឍន៍ ស្អាត (​នាំមុខគេ​ក្នុង បណ្តា​ប្រទេស អភិវឌ្ឍន៍​តិចតួច​) យន្តការ ឥណទាន​កាបូន​រួមគ្នា និង ការប្រើប្រាស់ ថាមពល​កកើត​ឡើងវិញ​ជាដើម ហើយ ព្រះរាជាណាចក្រ​កម្ពុជា ក៏ បានផ្តល់ សច្ចាប័ន លើ កិច្ច ព្រមព្រៀង ទីក្រុង​បារី​ស ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​ខែកក្កដា ឆ្នាំ​២០១៦ ដែលមាន​កាតព្វកិច្ច​រៀប​ចំ​និង​អនុវត្ត “​ការចូលរួម ចំណែក របស់​ជាតិ​ដើម្បី ដោះស្រាយ ការប្រែប្រួល​អាកាសធាតុ (Nationally Determined Contribution: NDC)” ព្រមទាំង​ពង្រឹង តម្លាភាព ក្នុងការ​ដោះស្រាយ ការប្រែប្រួល​អាកាសធាតុ​៕ ដោយ​៖​កូ​ឡាប​

spot_img
×