Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់ បុរស​ម្នាក់​ជា​មន្ត្រីរាជការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជិះ​រថយន្ត ទៅបុក​នឹង​ជញ្ជាំង​ស្លាប់​ភ្លាមៗ​

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រីរាជការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បើករថយន្ត​ស៊េរី​ទំនើប ជ្រុល​ចង្កូត​ទៅបុក​ជញ្ជាំង​ទ្វារ​បណ្តាល​ឲ្យ​បោក​ក្បាល និង​រថយន្ត​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ១២ និង​៣០​នាទី​យប់ ឈានចូល​ថ្ងៃ​អង្គា​រ៍​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ ១០០៨ កែង​នឹង​ផ្លូវ ៥៩៨ ក្នុងភូមិ​ទួល​ពពែ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្ន​ពេញ​។​

​យោងតាម​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពួកគាត់​បាន​
​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក ISUZU MU-X ពណ៌​ស ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2AY 2722 ធ្វើដំណើ​ក្នុងទិសដៅ​មកពី​ខាងជើង​មក​ត្បូង​​ក្នុង​ល្បឿន​យ៉ាង​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏​ឃើញ​រេ​ចង្កូត​បួង​ទៅបុក​របង​ជញ្ជាំង ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​វិល​មួយ​ជុំ រួច​ក៏​បោក​ក្បាល​នឹង​រថយន្ត​ស្លាប់បាត់​បង់ជីវិត​បាត់​ទៅ​។​

​បុរស​ដែល​ស្លាប់​មានឈ្មោះ ពុក ភី​រម្យ អាយុ ៣៦ ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិក​ណ្តា​ល ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង មុខរបរ​ជា​មន្ត្រីរាជកា​រ​នៅ​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ក៏​ចុះ​មកដល់​រួច​ក៏​ទាក់ទង ទៅដល់​ខាង​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​មក​ចុះ​ធ្វើការ​វាស់វែង ដើម្បី​យក​រថយន្តស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក និង​ធ្វើ​កំណត់ហេតុ ដើម្បី​ប្រគល់​សព​ជូនទៅ​ឱ្យ​ក្រុមគ្រួសារ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖ សា មេ​ត​

spot_img
×