Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាក់​ដោត​ណាស់​! អ្នកជិតខាង​ឆ្ងល់​សួរថា ប្តី​ទៅធ្វើ​ការមិន​ស្គាល់​សៅរ៍ អាទិត្យ ម៉េច​ក៏​ស្រលាញ់​ប្ដី​ម្លេះ អត់​ចេះ​មាត់ក ឡូឡា​អី​សោះ ស្រាប់តែ​គាត់​ឆ្លើយតប​ថា​….

spot_img

​ភ្នំពេញ​៖ ជាការ​ពិតណាស់ ការផ្តល់​ក្តី​ស្រឡាញ់ បង្ហាញ​ភាពស្និទ្ធស្នាល យល់ចិត្ត ការលះបង់ ការយក​ចិ​ត្ដ​ទុកដាក់​ថ្នាក់ថ្នម​មើលថែ និង​ភាពស្មោះត្រង់ ចំណាយពេល​វេលា​បាន​ច្រើន​ចំពោះ​គ្នា​ទៅវិញទៅមក នោះ​គឺជា​អ្វីៗ​ដែល​មនុស្ស​ស្រី​គ្រប់រូប​ប្រាថ្នា​ចង់បាន​ជាខ្លាំង​។ ប៉ុន្តែ ទោះយ៉ាងណា ពុំមែន​ស្ត្រី​ទាំងអស់ គឺ​សុទ្ធតែ​គិត​ទៅលើ​ចំណុច​អវិជ្ជមាន​របស់​ប្តី​នោះទេ ព្រោះថា ការ​តែង​គិត​ឃើញ​ទៅលើ​ផ្លូវ​អាក្រក់ ឬ ការ​ញុះញង់​ពី​អ្នកជិតខាង ក៏​អាចធ្វើ​ឲ្យ​ជីវិត​ប្តី​ប្រពន្ធ​ប្រេះឆា​បាន​។ ហេតុនេះ គួរ​ណាស់​កុំ​ធ្វើជា​មនុស្ស​មានចិត្ត​ឆេវឆាវ​ពូកែ​រករឿង​ខ្លាំងពេក និង​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​ខ្លះទៅ ទើប​អាច​បន្ត​រក្សា​សុភមង្គល​គ្រួសារ​បានយូរ​អង្វែងរ​ហូត​ចាស់​កោង​ខ្នង​រៀងៗ​ខ្លួន​។​

​ទាក់ទង​នឹង​ការលើកឡើង​ខាងលើនេះ​ផងដែរ កាលពីពេល​ថ្មីៗ​នេះ (​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០) បងស្រី​ម្នាក់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Lay Sreymom បាន​បង្ហោះ​រូបថត​ប៉ុន្មាន​សន្លឹក អម​ជាមួយ​សំណេរ​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ និង​បង្កប់​ទៅដោយ​ន័យ​ចាក់​ដោត ដែល​បានធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍ និង​ចែករំលែក​យ៉ាងច្រើន​ផងដែរ​។​

​ក្នុងនោះ បងស្រី​ខាងលើ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​មាន​អ្នកខ្លះ​គាត់​សួរ​ខ្ញុំ​ថា​ថ្ងៃអាទិត្យ​ហ្នឹង ប្ដី​ខ្ញុំ​ទៅធ្វើ​ការ​ដែរ​? ខ្ញុំ​ក៏​ញញឹម​ហើយ​តប ចា៎​ប្ដី​ខ្ញុំ​គាត់​ធ្វើការ​គ្មាន​សៅរ៍ អាទិត្យ​ទេ គេ​សួរថា ជឿ​ប្ដី​ដែរ​អី ថា​ថ្ងៃ​សៅរ៍ អាទិត្យ ធ្វើការ​ដែរ​? ខ្ញុំ​ថា​ជឿ​តើ គេ​សួរថា ម៉េច​ស្រឡាញ់​ប្ដី​ម្លេះ អត់​ចេះ​មាត់ក ឡូឡា​អី​សោះ ខ្ញុំ​ថាបើ​សំពត់​វារ​ហែក​ហើយ ម៉េច​មិនរ​កអី​ដេរ​វា ចាំបាច់​អី​ដែល​ត្រូវ​ហែក​វា​ថែម បើ​យើង​ស្រឡាញ់​វា ចប់​» ៕ ដោយ​៖ លឹម ហុង​

spot_img
×