Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៣១ ខែមករា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អាស្រ័យ​ដោយ​ការសិក្សា​ស្វែងយល់​មិន​ឈប់ឈរ បាន​ជួយ​ឲ្យ​អ្នក​សម្រេចបាន​ស្នាដៃ​ល្អ ក្នុង​ការងារ​។ ហិរញ្ញវត្ថុ​៖ ល្អ​ណាស់ ត្រូវ​ប្រមូល​ឲ្យ​បាន​លឿន​រាល់​ខ្ទង់​ចំណូល​។ មនោសញ្ចេតនា រីកចម្រើន​ល្អប្រសើរ និង​កាន់​តែមាន​ភាព​ផ្សារភ្ជាប់​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នកយក​អាសា ឆ្នាំរកា​៕

​ឆ្នាំឆ្លូវ ៖ រាសី​ល្អ​មធ្យម​។ ការងារ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ស្តាប់ ស្វែងយល់​យោបល់​អ្នក​រួម​ការងារ នឹង​ជួយ​ជា​ប្រយោជន៍​ធំ​ក្នុង​គ្រប់ការ​សម្រេចចិត្ត​រប​ស់​អ្នក​ក្នុងថ្ងៃនេះ​។ អាច​វិនិយោគ​ទ្រង់ទ្រាយ​តូច តែ​មិនត្រូវ​លោភលន់​។ មនោសញ្ចេតនា ជា​ថ្ងៃ​ពោរពេញ​ដោយ​ភាព​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​, ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ រីកចម្រើន​ល្អ គ្រប់យ៉ាង​សុទ្ធតែ​អាច​សម្រេច​ដោយមាន​លទ្ធ​ផល​ដូច​បំណង​។ ថ្ងៃនេះ​មានឱកាស​រក​ចំណូល​យ៉ាងច្រើន​។ មនោសញ្ចេតនា ចង់​ឲ្យ​កាន់តែ​កក់ក្តៅ​ផ្អែមល្ហែម អ្នក​គួរ​មាន​ពេល​នៅក្បែរ​គ្នា​ឲ្យ​បាន​ច្រើន​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​លិច​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នកយក​អាសា ឆ្នាំចរ៕​

​ឆ្នាំថោះ ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវ​ប្រយ័ត្នប្រយែង​ដោះស្រាយ​ការងារ​នីមួយៗ ចៀសវាង​ឆេវឆាវ​កាន់តែ​ធ្វើ​ឲ្យ​ស្មុគស្មាញ​ថែម​។ ចេញ​ក្រៅ​មិនត្រូវ​យកតាម​ខ្លួន​នូវ​លុយកាក់ និង​ទ្រព្យ​មានតម្លៃ​ច្រើន​។ មនោសញ្ចេតនា មិន​ទទួលបាន​ការឆ្លើយតប​ល្អ ពី​ភាគី​ម្ខាង​ទៀត​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​នឿយណាយ​។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំមមែ​៕

​ឆ្នាំរោង ៖ រាសី​ល្អ​មធ្យម​។ ការងារ មានរឿង​សប្បាយ និង​ឱកាសល្អ​ច្រើន​មកដល់​អ្នក ប៉ុន្តែ​ត្រូវ​យកចិត្តទុកដាក់​កសាង​ល្អ​រាល់​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ជុំវិញខ្លួន​។ ថ្ងៃនេះ​អាច​វិនិយោគ​ចរចា​ពាណិជ្ជកម្ម នឹង​ទទួលបាន​លទ្ធផល​ដូច​ចិត្ត​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​ពិបាក​មានឱកាស​ជួប​គូព្រេង​និស្ស័យ​ពុំទាន់​មកដល់​ត្រូវ​អត់ធ្មត់​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំម្សាញ់ ៖ រាសី​ស្រុតចុះ​។ ការងារ មាន​បញ្ហា​បន្តិចបន្តួច​ដោះស្រាយ​មិនទាន់​រួចរាល់​។ ថ្ងៃនេះ​មិន​សមស្រប​សម្រាប់​ការបណ្តាក់ទុន​រកស៊ី​។ មនោសញ្ចេតនា ត្រូវ​ផ្លាស់ប្តូរ​វិធី​ប្រាស្រ័យ​ទាក់ទង ទើប​សង្ឃឹម​មានឱកាស​រីកចម្រើន​ទៅមុខ​។ ទិស​នាំ​លាភ ទិស​ខាងជើង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ផ្ទៃមេឃ​។ អ្នកយក​អាសា ឆ្នាំថោះ​។​

​ឆ្នាំមមី ៖ រាសី​ល្អ​មធ្យម​។ ការងារ កុំ​តឹងរ៉ឹង​ពេក នឹងធ្វើ​ឲ្យ​បរិយាកាស​ការងារ​តានតឹង គួរ​ស្រុះស្រួល​ជាមួយ​មិត្តភក្តិ​ហិរញ្ញវត្ថុ ៖ ធម្មតា , ត្រូវ​ខំ​រក្សា ឲ្យ​បាន​ស្ថានភាព​ឆេះ​។ មនោសញ្ចេតនា មានឱកាស​បាន​ស្គាល់​មិត្ត​ថ្មីៗ​ដែល​អំណោយផល​ដល់​ការរកឃើញ​គូស្នេហ៍​ឆាប់ៗ​។ ទិស​នាំ​លាភ ទិសខាងកើត តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ មានឱកាស​ល្អ​ច្រើន ដើម្បី​ពង្រីក​បុព្វហេតុ , យកចិត្តទុកដាក់​កសាង​ល្អ​រាល់​ទំនាក់ទំនង​នឹង​ជួយ​ជា​ប្រយោជន៍​សម្រាប់​ការងារ​ទៅ​ថ្ងៃមុខ​ហិរញ្ញវត្ថុ ៖ រាល់​ការប្រឹងប្រែង​របស់​អ្នក​ចុងក្រោយ​ត្រូវបាន​ឆ្លើយតប​ដោយ​ខ្ទង់​ចំណូល​យ៉ាង​ពេញចិត្ត​។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល​។ ទិស​នាំ​លាភ ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នកយក​អាសា ឆ្នាំថោះ​៕

​ឆ្នាំវក ៖ រាសី​ស្រុតចុះ​។ ការងារ សភាព​ផ្លូវចិត្ត​មិនល្អ​ឥទ្ធិពល​ច្រើន​ដល់​ការងារ ត្រូវ​ចេះ​សម្រួល​អារម្មណ៍ ពង្រឹងស្មារតី​ដើម្បី​ធ្វើ​កិច្ចការ​មាន​ប្រសិទ្ធភាព​ជាង​។ ចាយវាយ​ត្រូវ​ចេះ​សន្សំសំចៃ ដើម្បី​បង្ការ​ពេល​ជួប​ការលំបាក​មិន​ងាយ​រក​ខ្ចីបុល​គេ​ឡើយ​។ មនោសញ្ចេតនា ងាយ​ដោយសារ​សម្តី​អ្នកដទៃ​ធ្វើ​ឲ្យ​ប្រេះឆា​ទំនាក់ទំនង​អ្នក​ទាំង​២​។ ទិស​នាំ​លាភ ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ល្អ​ម​ធ្យុ​ម​។ ការងារ​ឱកាសល្អ​មានតែ​ត្រូវ​ប្រឹងប្រែង​ជាងនេះទៀត ទើប​អាច​ក្តាប់​យកបាន​។ វិនិយោគ​ល្អប្រសើរ កុំ​បោះបង់​ឱកាស​នេះ​ឲ្យ​សោះ​។ មនោសញ្ចេតនា ប្រឈមមុខ​នឹង​ការយល់ច្រឡំ​របស់​គូស្នេហ៍​កុំ​នៅ​ស្ងៀម ត្រូវ​រក​វិធី​បកស្រាយ​ឲ្យ​គេ​យល់​។ ទិស​នាំ​លាភ ទិស​ឦ​លាន តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​, ស​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អាស្រ័យ​ដោយមាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នកដឹកនាំ​, និង​អ្នក​រួម​ការងារ ហេតុនេះ​រាល់​ការលំបាក​សុទ្ធ​តែមាន​អ្នក​ជួយ​។ ដោយ​ការសម្រេចចិត្ត​ត្រឹមត្រូវ​ក្នុងការ​វិនិយោគ​បាន​ជួយ​ឲ្យ​អ្នកមាន​បន្ថែម​ចំណូល​យ៉ាងច្រើន​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត រីឯ​អ្នកមាន​គ្រួសារ​ហើយ​ត្រូវ​ប្រយ័ត្ន​មានការ​ប៉ះទង្គិច​ពាក្យសម្តី​គ្នា​។ ទិស​នាំ​លាភ ទិស​ខាងត្បូង​, កើត​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ស្រុតចុះ​។ ការងារ ងាយ​មាន​កំហុស​ត្រូវ​រង​ការរិះគន់​ស្តីបន្ទោស​។ ពុំមាន​ឱកាស​រក​ចំណូល វិនិយោគ​មិន​អំណោយផល​ល្អ ត្រូវ​ប្រយ័ត្នប្រយែង​។ មនោសញ្ចេតនា ពិបាក​រីកចម្រើន មនោសញ្ចេតនា ហាក់​សោះ​រង្គើ​យ​ដាក់គ្នា​។ ទិស​នាំ​លាភ ទិសឦសាន តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​, បៃតង​។ អ្នកយក​អាសា ឆ្នាំខាល៕​

spot_img
×