Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញ​របស់​ចិន ទៅ​អា​មេ​រិច ធ្លាក់ចុះ​ជាង ៨​ភាគរយ ក្នុង​ឆមាស​ទី ១

spot_img

​ការនាំចេញ​របស់​ចិន​ទៅកាន់​សហរដ្ឋ​អា​មេ​រិច​មានការ​ធ្លាក់ចុះ ៨,១​ភាគរយ​ក្នុង​រយៈពេល ៦​ខែ​ក្នុងឆ្នាំនេះ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈដែល​ការនាំ​ចូល​ពី​អា​មេ​រិច​ធ្លាក់ចុះ ១,៥​ភាគរយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​គយ​ចិន Li Kuiwen ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ​។​

​គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា តួលេខ​ដែល​លើកឡើង​នោះ​ជា​ប្រាក់​យន់ ឬ​ដុល្លារ​។ ទីភ្នាក់ងារ​គយ​ចិន មិនទាន់បាន​បញ្ចេញ​តួលេខ​ជា​ប្រាក់​ដុល្លារ​ទូទៅ​នៅឡើយ​ទេ​។​

​លោក​ថ្លែង​ទៀតថា ចិន និង​អា​មេ​រិច​គួរតែបង្កើត​លក្ខខណ្ឌ​អំណោយផល ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី ១៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×