Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ជំរុញ​ឲ្យ​កសិករ​ចិញ្ចឹមសត្វ​យក​សាច់ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​

spot_img

​ខេត្តព្រៃវែង​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា​នេះ បាន​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​ប្រជាកសិករ បង្កើន​ការចិញ្ចឹម​សត្វ​យក​សាច់ ក្នុងនោះ​មាន​សត្វ​ជ្រូក និង​ត្រី​ជាដើម ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ហើយ​បើ​នៅសល់​នោះ ត្រូវ​ចូលរួម​ក្នុង​ការនាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​យើង​ត្រូវ​បង្កើន​ការចិញ្ចឹម​សត្វ​យក​សាច់​ក្នុងស្រុក ដើម្បី​បញ្ឈប់​ការចូល​ពី​បរទេស ខណ​:​បច្ចុប្បន្ន កម្ពុជា​ខ្វះ​សាច់​បរិភោគ​ប្រមាណ​១៨​ភាគរយ ដែល​ត្រូវ​នាំចូល​ពី​បរទេស ជាពិសេស​ប្រទេសជិតខាង​”​។​

​សម្តេច​តេ​ជោ បានលើកឡើង​ដូចនេះ នៅក្នុង​ឱកាស​អញ្ជើញ​សំណេះសំណាល ជាមួយ​ប្រជាកសិករ វារីវប្បកម្ម នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី​បាទី ដែល​ស្ថិត​ក្នុងស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។​
​ជាមួយគ្នានេះ ប្រជាកសិករ បាន​ថ្លែងអំណរគុណ លើ​ការយកចិត្តទុកដាក់ របស់​សម្តេច​តេ​ជោ លើ​វិស័យ​កសិកម្ម និង​ការ​ចិញ្ចឹមសត្វ​នេះ ហើយ​បាន​ប្តេជ្ញា​នឹង​បង្កើន​ការចិញ្ចឹម​សត្វ​បន្ថែមទៀត តាម​ការអំពាវនាវរ​បស់​សម្តេច​តេ​ជោ ដែល​ក្នុងនោះ កសិករ​ក៏​កំពុង​ចិញ្ចឹមសត្វ​យកសា​ច់លក់ ដូចជា សត្វ​មាន់​ទា និង​ជ្រូក​ផងដែរ​។​

​សូមជម្រាបថា ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ ផ​លលិត​កម្ម​សត្វ​កម្ពុជា សម្រេចបាន​ចំនួន​៤៥,៨៥​លាន​ក្បាល គឺ​កើន​លើសពី​ឆ្នាំមុន ៣,៣​ភាគរយ ដែល​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​សមត្ថភាព​ផលិត​សាច់ សម្រាប់​បម្រើ​តម្រូវការ​ក្នុងស្រុក បាន​ប្រមាណ ២៣៩​ពាន់​តោន ស្មើនឹង​៨២​ភាគរយ នៃ​តម្រូវ​ការសរុប​ប្រមាណ​២៩០​ពាន់​តោន ក្នុង​មួយឆ្នាំ​។
​ដោយឡែក​ការចិញ្ចឹម​សត្វ​លក្ខណៈ​ពាណិជ្ជកម្ម មានការ​កើនឡើង​៣៧​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំមុន គឺ​ដោយសារ​អ្នក​ចិញ្ចឹម​មានការ​ផ្លាស់ប្ដូរ​ឥរិយាបថ ពី​ការចិញ្ចឹម​តាមបែប​ធម្មជាតិ មក​ចិញ្ចឹម​តាមបែប​ពាណិជ្ជកម្ម ដែល​ធ្វើ​ឲ្យ​មាន​កំណើន​ប្រាក់ចំណូល​ខ្ពស់​៕
​ដោយ​៖CEN


spot_img
×