Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

WHO ព្រមាន​ថា ការ​រាតត្បាត COVID-19 នឹង​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ បើ​ប្រទេស​នីមួយៗ មិន​អនុវត្ត​គោល​ការថែរក្សា​សុខភាព​ឲ្យ​បាន​ម៉ឺងម៉ាត់​

spot_img

​អង្គការ​សុខភាព​ពិភពលោក​បានធ្វើ​ការព្រមាន​ថា ការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា ដែល​កំពុងតែ​ញាំញី​ពិភពលោក នឹង​កាន់តែ​អាក្រក់​ទៅៗ ប្រសិនជា​ប្រទេស​ទាំងអស់​មិន​អនុវត្តតាម​គោលការណ៍​ថែរក្សា​សុខភាព​ឲ្យ​បាន​ម៉ឺងម៉ាត់​។​

​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus និយាយថា “​សូម​ឲ្យ​ខ្ញុំ​និយាយ​ដោយ​ត្រង់ៗ​ថា ប្រទេស​ជាច្រើន​កំពុងតែ​ឆ្ពោះទៅ​ទិសដៅ​ខុស​។ វីរុស​នៅតែ​ជាស​ត្រូវ​លេខ ១​របស់​សាធារណៈ​”​។​

​លោក​ថ្លែងថា “​ប្រសិនជា​គោលការណ៍​មូលដ្ឋាន​មិន​ត្រូវបាន​អនុវត្ត​វិធី​តែមួយ តែ​ការ​រាតត្បាត​នឹង​កើតឡើង គឺ​វា​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​”​។​

​បើតាម​តួលេខ​របស់​ទី​ភ្នាល់​ងារ​សារព័ត៌មាន Reuters មានការ​ឆ្លង​ជាង ១៣​លាន​ករណី​ទូទាំង​ពិភពលោក និង​មាន​អ្នកស្លាប់​ជាង​កន្លះ​លាន​នាក់​។​

Tedros Adhanom Ghebreyesus និយាយថា មានការ​ឆ្លង​ចំនួន ២៣០.០០០​ករណី​ទូទាំង​ពិភពលោក កាលពី​ថ្ងៃអាទិត្យ ដែល​ការឆ្លង​នោះ​មាន ៨០​ភាគរយ​មកពី​ប្រទេស ១០ និង​៥០​ភាគរយ​មកពី​ប្រទេស ២​។​

​អា​មេ​រិច និង​ប្រេ​ស៊ី​ល​ជា​ប្រទេស ២​ដែល​រង​ការ​រាតត្បាត​ខ្លាំងជាងគេ​បំផុត​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×