Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ងាត់ៗ​! ហុង ស្រាប់​រត់​ចេញពី​មណ្ឌល និង​លេចមុខ​នៅតាម​កា​រ៉ា​ស់​សាំង​ធ្ងើ​ម ខណៈ​មនុស្ស​មួយចំនួន​ថា ក្មេង​រូបនេះ​មិន​កែ​ទម្លាប់​ចាស់ (​វីដេអូ​)

spot_img

​ប្រិយមិត្ត ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន ប្រាកដជា​បាន​ស្គាល់​ច្បាស់​ហើយ ចំពោះ​ក្មេងប្រុស ហុង ដែល​ល្បីឈ្មោះ​ព្រោះតែ​រូបគេ​អាចមាន​សមត្ថភាព​បើក​ម៉ូតូ​រ៉ឺម៉ក (​កង់​បី​ខ្មែរ​) ក្នុង​ទីក្រុង​ភ្នំពេញ និង​សូម្បី​ជាប់​ឈ្មោះ​ជា​ចោរលួច​ម៉ូតូ​ទៀតផង ទាំង​អាយុ​ទើបតែ ៧ ឆ្នាំ ប៉ុណ្ណោះ​។​

​កាលពី​ប៉ុន្មាន​ខែ​កន្លងទៅនេះ ក្មេងប្រុស ហុង បានធ្វើ​ឲ្យ​គ្រប់គ្នា​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ជាខ្លាំង ខណៈ​ប្រទះឃើញ​វីដេអូ​មួយ បង្ហាញ​មនុស្ស​ធំ​បាន​ប្រើ​អំពើហិង្សា​ទះកំផ្លៀង និង​យក​ជើ​ស​ឈូស​កណ្តាលៗ​មុខ​ទៅលើ ហុង យ៉ាង​សាហាវ​។ ប៉ុន្តែ ទោះ​យ៉ាង​វីដេអូ​នោះ ត្រូវបាន​គេ​បញ្ជាក់ថា ជា​វីដេអូ​ចាស់​កើតឡើង​យូរ​ឆ្នាំ​មកហើយ​។

​ក្រោយ​វីដេអូ​នេះ​បាន​បែកធ្លាយ​ជាថ្មី ក្នុងនោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “​ទីក្រុង ប៉ុស្តិ៍​” បាន​ចេញមក​បញ្ជាក់​កុំ​ឲ្យ​បងប្អូន​មានការ​យល់ច្រឡំ​ទៅលើ​វីដេអូ​នេះ​ទៀតថា ពេលនេះ (​ប៉ុន្មាន​ខែ​មុន​) ចាន់ ហុង កំពុងមាន​ភាពប្រសើរ នៃ​សតិ និង​សើច​សប្បាយ ជាមួយ​មិត្ត​ក្នុង​មណ្ឌល ហើយ​អង្គការ​ក៏បាន​គិតគូរ​អនាគត​វែងឆ្ងាយ​របស់​ក្មេងប្រុស​នេះ ក៏​សូម​អំពាវនាវ​ឲ្យ​មានការ​លុបចេញ​រាល់​រូបភាព នៃ​វីដេអូ​ទាំងឡាយ ដែល​បង្ក​ផល​មិនល្អ ដល់​អនាគត​ក្មេង​ក្នុងពេល​ខាងមុខ​…​។​

​ដោយឡែក ថ្មីៗ​នេះ បងប្អូន​ជាច្រើន ពិតជា​មានការ​ភ្ញាក់ផ្អើល​និង​ស្ទើរតែ​មិន​ជឿ​ភ្នែក ខណៈ​ឃើញ​ប្រទះឃើញ​វត្តមាន​របស់ ហុង លេចមុខ​ជាថ្មីទៀត នៅតាម​កា​រ៉ា​ស់​ផ្សេងៗ​ទាំង​ក្នុង និង​ក្រៅ​ទីក្រុង​ភ្នំពេញ ស្រប​ពេលដែល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ប្អូនប្រុស​ឈ្មោះ Thearit Cr S ដែលជា​អ្នក​មើលថែ​បានប្រកាសថា ហុង បាន​រត់​ចេញពី​មណ្ឌល​ហើយ​។​

​ជាក់ស្តែង តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​កលោក​វេជ្ជបណ្ឌិត Dr. Metrey បាន​បង្ហោះ​វីដេអូ បង្ហាញ​សកម្មភាព ព្រោះតែ​ក្តី​អាណិតអាសូរ គាត់​បានផ្តល់​លុយ​ចំនួន ៦ ម៉ឺន​រៀល ដល់​ក្មេងប្រុស ហុង នៅ​ឯកា​រ៉ា​ស់​សាំង​ពេទ្យ​លោកសង្ឃ​។​

​ជាមួយគ្នានេះ​ផងដែរ មនុស្ស​មួយចំនួន ក៏​លើកឡើងថា ក្មេងប្រុស​រូបនេះ​មិន​កែខ្លួន ចោល​គំនិត​ដើរ​លួច ឬ សុំទាន​គេ​បែបនេះ​ទេ ទើបបានជា​រូបគេ​រត់គេច​ចេញ​មណ្ឌល​បែបនេះ​៕ ដោយ​៖ លឹម ហុង​


spot_img
×