Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដាក់ឱ្យ​ដំណើរការ ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ទទួលបាន​សេវា​កាន់តែ​ងាយស្រួល លុបបំបាត់​ការយក​កម្រៃ​សេវា លើស​ច្បាប់​កំណត់​

spot_img

​ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ស្រុក​រមាសហែក ។​

លោក​អភិបាលខេត្ត បាន​សម្ដែង​នូវ​ការ​អរគុណ ចំពោះ​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ចូលរួមចំណែក​នៅក្នុង​កា​រ​ជួយ​គាំទ្រ សហការ និង​សម្របសម្រួល ជាពិសេស​លើ​ផ្នែក​បច្ចេកទេស នាំ​ឲ្យ​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​ថ្មីស្រឡាង នៅថ្ងៃនេះ ដែល​ពិតជា​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការខិតខំ​យកចិត្តទុកដាក់ និង​សុច្ឆន្ទៈ​ដ៏​មោះមុត​គាំទ្រ​ដល់​ដំណើរការ​អនុវត្ត កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល ជាពិសេស​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ក្នុងការ​បង្ខិត​សេវា​ឲ្យ​កាន់តែ​កៀក​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។​

​លោក​អភិបាលខេត្ត ក៏បាន​បញ្ជាក់ថា ការបង្កើតឡើង​នូវ​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​នេះ គឺមាន​ទិសដៅ​ដើម្បី​លើកកម្ពស់​ការផ្ដល់សេវា​មួយចំនួន ដែល​ប្រជាពលរដ្ឋ​ចាំបាច់ និង​ជាប្រចាំ ហើយ​ដែល​ការផ្ដល់សេវា​ទាំងនោះ​អាចអនុវត្ត​ដោយ​ប្រសិទ្ធភាព ដោយ​រដ្ឋបាល​ស្រុក សំដៅ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​សេវា​កាន់តែ​ងាយស្រួល ឆាប់រហ័ស និង​មាន​តម្លាភាព ព្រោះថា​ការិយាល័យ​នេះ គឺជា​ទីតាំង​ប្រមូលផ្ដុំ​ការផ្ដល់សេវា​រដ្ឋបាល​នៅ​កន្លែង​តែមួយ ដែល​នឹង​បង្ក​ភាពងាយស្រួល​បំផុត​ដល់​ប្រជាពលរដ្ឋ ក្នុងការ​មក​ទទួល​សេវា​នានា ដោយ​មិនចាំបាច់​ត្រូវ​ស្វែងរក​សេវា​នៅ​ច្រើន​កន្លែង ដែល​នាំ​ឲ្យ​ខាតបង់​នូវ​ពេលវេលា និង​ធនធាន ។​

​លោក​អភិបាលខេត្ត បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី និង​បុគ្គលិក​បម្រើ​ការងារ​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ ត្រូវមាន​អាកប្បកិរិយា​ទន់ភ្លន់ សាមញ្ញ រួសរាយ រាក់ទាក់ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​ក្រមសីលធម៌​វិជ្ជាជីវៈ ស័ក្ដិ​សមជា​អ្នកផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​អនុវត្ត​តួនាទី​ភា​កិច្ច​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​ឲ្យ​ការផ្តល់សេវា ដំណើរការ​ប្រកបដោយ​តម្លាភាព និង​គណនេយ្យ​ភាពស្រប​តាម​គោលការណ៍ បែបបទ និង​នីតិវិធី​ដែល​បានកំណត់ ។

​ទន្ទឹមនេះ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ស្រុក​រមាសហែក ចាប់ពីពេលនេះ​តទៅ​សូម​អញ្ជើញ​មក​ទទួល​សេវា នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ស្រុក ដើម្បី​រួមចំណែក​ក្នុងការ​កៀរគរ​ការប្រមូល​ចំណូល​ចូល​ថវិកាជាតិ ក៏ដូចជា​លុបបំបាត់​ការយក​កម្រៃ​សេវា​លើស​ច្បាប់​កំណត់​ផងដែរ ៕

ដោយ៖វ៉ៃ​កូ​


spot_img
×