Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមប្រឹក្សាឃុំ​សង្កាត់ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​១៩ ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី ចំ​គោលដៅ ចំ​មុខសញ្ញា

spot_img

ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង អមដំណើរ​ដោយ​លោក​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ និង​ប្រធាន អនុប្រធាន​ការិយាល័យ អង្គភាព ចំណុះ​សាលាខេត្ត​រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​នា​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​សំណង់​សាលាឃុំ ដែល​សាងសង់​រួចរាល់ និង​កំពុង​សាងសង់ ព្រមទាំង​បាន​ជួប​សំណេះសំណាល​ជាមួយ​មេឃុំ ក្រុមប្រឹក្សាឃុំ ស្ថិតនៅ​សាលាឃុំ​សង្កែ សាលាឃុំ​កំពង់អំពិល ក្នុងស្រុក​រំដួល និង​សាលាឃុំ​អណ្តូង​ពោធិ៍ ក្នុងស្រុក​រមាសហែក ខេត្តស្វាយរៀង​។

​ក្រៅពី​មានប្រសាសន៍​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ការងារ​អភិវឌ្ឍ​ខេត្ត និង​ការ​ផ្តាំផ្ញើ​ដល់​ក្រុមប្រឹក្សា ឲ្យ​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ របស់​រាជរដ្ឋាភិបាល​ជូន​គ្រួសារ​ក្រីក្រ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី ចំ​គោលដៅ ចំ​មុខសញ្ញា ប្រកបដោយ​តម្លាភាព​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​។ លោក​អភិបាលខេត្ត ក៏បាន​ជម្រាបជូន​ដល់​ក្រុមប្រឹក្សាឃុំ អំពី​ការ​ចងក្រង​ប្រវត្តិ​ខេត្ត ក្រុង ស្រុក ដែល​លោក​ផ្ទាល់ បាន​ដឹកនាំ​រៀបចំ​រាល់​ហើយ កាលពីពេល​កន្លងមក ហើយ​បច្ចុប្បន្នកំពុង​ចងក្រង​នូវ​សៀវភៅ​ប្រវត្តិ​ឃុំ​សង្កាត់ ក្នុង​ខេត្តស្វាយរៀង​បន្ថែមទៀត សម្រាប់​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​សិក្សា​ស្វែងយល់ ព្រមទាំង​តម្កល់ទុក​នៅតាម​បណ្ដា​សាលាឃុំ សង្កាត់​នីមួយៗ​ផងដែរ ៕​ដោយ​៖​វ៉ៃ​កូ


spot_img
×